ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោពិភាក្សារកប្រយោជន៍សេដ្ឋកិច្ចដល់កម្ពុជាជាមួយប្រធានសភាកូរ៉េ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រធានរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូងលោក Park Byeong-Seug ពីគុណសម្បត្តិសេដ្ឋកិច្ចនៃទំនាក់ទំនងជាមួយកម្ពុជា ដោយជំរុញដល់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ពិនិត្យផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ក៏ដូចជាជំរុញអ្នកវិនិយោគប្រទេសកូរ៉េបន្ថែមទៀតមកកម្ពុជាផងដែរ។

ក្នុងជំនួបរវាងសម្ដេចតេជោ និងលោក Park Byeoun-Seung នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងត្បូងសម្រេចបាន២៥ឆ្នាំហើយ ដែលត្រូវមានពិធីអបអរមួយផងដែរ។ សម្ដេចចង់ឃើញការបង្កើនកិច្ចសហការរវាងប្រទេសទាំងពីរបន្ថែមទៀតជាពិសេសពាណិជ្ជកម្ម ការវិនិយោគ និងការផ្ដល់ជំនួយ។

សម្ដេចតេជោ បានជំរុញដល់ប្រទេសកូរ៉េផ្ដល់សច្ចាប័នឱ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសទាំងពីរ និងបង្កើនអ្នកវិនិយោគមកកម្ពុជាថែមទៀត។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកយកព័ត៌មានថា៖ «សម្ដេចបានមានប្រសាសន៍ថាសម្ដេចបានស្នើរួចទៅហើយទៅឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េពីរូបមន្ត១+នេះ។ ហើយសង្ឃឹមថាក្រុមហ៊ុនកូរ៉េដែលបច្ចុប្បន្នវិនិយោគនៅប្រទេសវៀតណាម និងថៃ ក៏អាចបន្ថែមការវិនិយោគផងដែរមកប្រទេសកម្ពុជា»។

សម្ដេចមានប្រសាសន៍បន្ថែមថា ដោយចង់ឱ្យមានកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសកម្ពុជា-កូរ៉េ និងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េផងដែរ។

ជាការឆ្លើយតបប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េលោក Park Byeoun-Seung បានប្រាប់សម្ដេចវិញថា ប្រទេសកូរ៉េនឹងពិចារណាលើការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចនៅពាក់កណ្ដាលឆ្នាំ២០២២នេះ ដោយលោកនឹងធ្វើការដោយផ្ទាល់។ លោកបន្ថែមថា ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមពៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ពិតជានឹងអាចជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានទំហំប្រមាណ១ពាន់លានដុល្លារដែលភាគីទាំងពីរសង្ឃឹមថាទៅមុខទៀតទំហំសេដ្ឋកិច្ចនៃនឹងមានការកើតឡើងបន្ថែម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក