ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ថាការកសាងសារមន្ទីរប្រវត្តិសាស្ត្រមានសារៈសំខាន់ដល់ការសិក្សារបស់មនុស្សជំនាន់ក្រោយ

ត្បូងឃ្មុំ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាងសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា គឺមានសារៈសំខាន់សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយរំលឹកនូវអតីតកាល និងធ្វើការសិក្សាស្វែងយល់ដើម្បីអភិវឌ្ឍខ្លួន។

ថ្លែងក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា បន្ទាប់ពីសង្គមមួយបានឆ្លងកាត់ ទាំងក្នុងសម័យកាលសង្រ្គាមប្រកបដោយទុក្ខសោក និរាស្ត្រព្រាត់ប្រាស និងសម័យកាលរុងរឿងប្រកបដោយភាពសុខុដុមរម្យនា ដែលជារឿងដែលកូនចៅជំនាន់ក្រោយត្រូវសិក្សា។

លោកបានបន្តទៀតថា ជាក់ស្តែងទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោងនេះ កសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវសម័យសង្រ្គាម ក្នុងនោះទីធ្លាអារាមទាំងមូលបានក្លាយទៅជាទីលានកប់សព ហើយហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងត្រូវបំផ្លាញ ព្រះវិហារត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ធ្វើជី និងជាកន្លែងចិញ្ចឹមសត្វផ្សេងៗ។ ប៉ុន្តែក្រោមសន្តិភាព កម្ពុជាបានប្រែមុខមាត់ថ្មីលើគ្រប់វិស័យរួមមានជាអាទិ៍ ការគោរពប្រតិបត្តិជំនឿសាសនាត្រូវបានបើកទូលាយ ពលរដ្ឋមានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពបានខ្ពង់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានារីកដុះដាល ហើយកម្ពុជា ជាប្រទេសអធិបតេយ្យនិងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក។

ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាខ្សែក្រវ៉ាត់ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក