ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក យឹម ស៊ីណន ហៅ សម រង្ស៊ី ថាជាមនុស្សគ្មានសីលធម៌ព្យាយាមបំផ្លាញនូវតម្លៃជាតិសាសន៍ខ្លួន

ភ្នំពេញ៖ អតីតប្រធានប្រតិបត្តិនៃចលនាយុវជនបក្សសង្គ្រោះជាតិលោក យឹម ស៊ីណន បានហៅ សម រង្ស៊ី ជាមនុស្សគ្មានសីលធម៌ កំពុងព្យាយាមបំផ្លាញនូវតម្លៃជាតិសាសន៍និងកិត្យានុភាពជាតិខ្លួនលើឆាកអន្តរជាតិ បន្ទាប់ពី សម រង្ស៊ី បានបង្ហោះសារវាយប្រហារលើពានរង្វាន់សន្ដិភាពស៊ុនហាក់ក្នុងភាសាដែលមិនអាចទទួលយកបាន។

លោក យឹម ស៊ីណន បានលើកឡើងថា គ្រប់ស្ថាប័ន្ ឬអង្គការទាំងឡាយណាដែលបានចុះបញ្ជីស្របច្បាប់ដែលទទួលស្គាល់ដោយរដ្ឋមួយ គឺគឹមានតម្លៃរបស់គេហើយក៏បានឆ្លុះបញ្ចាំងពីតម្លៃម្ចាស់ពានដែលបានកសាងផងដែរ។ លោកបន្តថាការវាយប្រហាររបស់ទណ្ឌិត សម រង្ស៊ី ទាំងខ្វះសីលធម៌ដល់សម្ដេចតេជោ ហ៊ុន សែន ជាតំណាងកម្ពុជា និងជាពិសេសចោទប្រកាន់ស្ថាប័នស៊ុនហាក់(កូរ៉េ) ថាជាស្ថាប័នឆ្គួតជាដើមនោះ គឺស្មើនឹងការជាន់កម្ទេចនូវតម្លៃជាតិសាសន៍ និងកិត្យានុភាពជាតិខ្លួនលើឆាកអន្តរជាតិ។

លោកថា៖ «ជាទស្សនៈយល់ឃើញរបស់ខ្ញុំ បើទោះយើងគ្រប់គ្នាជាពលរដ្ឋខ្មែរ មានជម្លោះសុីសាច់ហុតឈាមគ្នាមើលមុខគ្នាលែងចំយ៉ាងណាក៏ដោយ។ ប៉ុន្តែចំពោះមុខជាតិសាសន៍ដទៃដាច់ខាតមិនត្រូវជាន់ឈ្លីកិត្យានុភាពជាតិ ឬធ្វើឲ្យជាតិសាសន៍គេមើលងាយយើងឡើយ។ ក្នុងនាមជាពលរដ្ឋខ្មែរ និងយុវជនជំនាន់ក្រោយ ខ្ញុំពិតជាមានកិត្តិយសដែលបានឃើញជាតិសាសន៍ដទៃបានផ្តល់ពានដល់ឥស្សរជនដឹកនាំនយោបាយកំពូលៗនៃកម្ពុជា» ។

នេះមិនមែនជាលើកទីមួយទេដែល សម រង្ស៊ី បានប្រើប្រាស់ភាសាមិនសមរម្យលើការងាររបស់អ្នកដទៃជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែមករា សម រង្ស៊ី នាមសរសេរលើហ្វេសបុករប់សខ្លួន វាយប្រហារលើសហព័ន្ធសន្ដិភាពសកល (Universal Peace Federation) ដោយថាស្ថាបនិកនៃស្ថាប័នសកលនេះលោក Sun Myung Moon ជាមនុស្សមិនគ្រប់ទឹកដែលជាអ្នកធ្លាប់តាំងខ្លួនជាព្រះ និងបោកប្រាស់គេ ហើយធ្លាប់ជាប់ពន្ធនាគារផងដែរ។

ក្រោយមកសហព័ន្ធសន្ដិភាពសកល (UPF) បានចាត់ទុកការលើកឡើងនេះជាការបំផ្លើស អសីលធម៌ និងមិនចេះថែរក្សាតម្លៃរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក