ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំឱ្យផ្ដល់ព័ត៌មានទាក់ទងនឹងសកម្មភាពមិនប្រក្រតីរបស់សិស្សដល់មាតាបិតានៅថ្ងៃ១៤ កុម្ភៈ

ភ្នំពេញ៖ ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយពីអត្ថន័យត្រឹមត្រូវនៃទិវានៃក្ដីស្រលាញ់ ត្រូវពង្រឹងការអនុវត្តន៍វិន័យ ជំរុញសកម្មភាព «មិត្តអប់រំមិត្ត» និងត្រូវធ្វើទំនាក់ទំនងជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ដើម្បីផ្ដល់និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សនុសិស្ស ដើម្បីទប់ស្កាត់ កែលម្អសិស្សឱ្យទាន់ពេលវេលា។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី១១ ខែកុម្ភៈ ក្រសួងអប់រំ បានសង្កេតឃើញថា សិស្សនុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ យុវជនមួយចំនួនតូចបានប្រព្រឹត្តសកម្មភាពភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គលនិងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ។

ក្រសួងអប់រំបានលើកឡើងក្នុងសេចក្ដីណែនាំនោះថា៖ «ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ»។

ក្រសួងបានអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត គណៈគ្រប់គ្រងគ្រឹស្ថានសិក្សា និងគ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈឱ្យមានប្រសិទ្ធិភាពខ្ពស់នាថ្ងៃទី១៤ ខែកុម្ភៈខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក