ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ពូទីន ចង់ស្វែងរកការសម្របសម្រួលលើបញ្ហាអ៊ុយក្រែនបន្ទាប់ពីពិភាក្សាជាមួយប្រធានាធិបតីបារាំង

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយកាលពីថ្ងៃពុធ ថារុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្វែងរកការសម្របសម្រួលលើបញ្ហាអ៊ុយក្រែន បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង នៅវិមានក្រឹមឡាំង។ លោក ពូទីន ក៏បាននិយាយផងដែរថា កិច្ចប្រជុំកំពូលនៅទីក្រុងមូស្គូលើកដំបូងដែលលោកបានធ្វើឡើងជាមួយមេដឹកនាំលោកខាងលិច ចាប់តាំងពីវិមានក្រឹមឡាំងបានចាប់ផ្តើមប្រមូលផ្តុំកងទ័ព ប៉ុន្តែក៏មានការព្រមានម្តងហើយម្តងទៀតអំពីការគំរាមកំហែងនៃសង្រ្គាមបើអ៊ុយក្រែនក្នុងការចូលរួមជាមួយណាតូ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីបារាំង លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង និងលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថានឹងគ្មានអ្នកឈ្នះទេ ប្រសិនបើបណ្តាប្រទេសនៅអឺរ៉ុបត្រូវបានទាញចូលទៅក្នុងជម្លោះយោធាជាមួយរុស្ស៊ី។

លោក ពូទីន បាននិយាយដោយសង្កត់ធ្ងន់ថា៖ «ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ហើយព្យាយាមដណ្តើមយកតំបន់គ្រីមៀមកវិញដោយមធ្យោបាយយោធានោះបណ្តាប្រទេសនៅអឺរ៉ុបនឹងត្រូវបានទាញចូលទៅក្នុងជម្លោះយោធាដោយស្វ័យប្រវត្តិជាមួយរុស្ស៊ី។ វានឹងមិនមានអ្នកឈ្នះទេ» ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក