ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាណាដាអាចផ្តល់ការបណ្ដុះបណ្ដាលដល់កម្ពុជាពីរបៀបកសាងហេដ្ឋារចនាសម្ព័ន្ធដែលមិនប៉ះពាល់បរិស្ថាន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា លោកស្រី Sarah Taylor មានប្រសាសន៍ថា កាណាដាអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន (Clean Technology) ជាការឆ្លើយតបនឹងសំណើររបស់រដ្ឋមន្រ្តីក្រសួងសារធារណការដែលចង់ឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធបានដោយខ្លួនឯង។

រដ្ឋមន្រ្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sarah Taylor កាលពីម្សិលមិញបានលើកឡើងថា កម្ពុជាបានបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយខ្លួនឯងដោយមិនពឹងលើបរទេស ប៉ុន្តែមានតម្រូវការគាំទ្រចាំបាច់លើការរៀបចំកម្មវិធីសិក្សាសម្រាប់សញ្ញាបត្រកសាងផ្លូវថ្នល់ ស្ពាន និងវិស្វកម្ម ជាពិសេសសាស្ត្រាចារ្យ។

ជាការឆ្លើយតប លោកស្រី Sarah Taylor បានឱ្យដឹងថា កាណាដាក៏មានអាហារូបករណ៍ដល់ប្រទេសអាស៊ានទាំងអស់លើជំនាញជាច្រើនសម្រាប់ការកសាងសមត្ថភាព ការបញ្ជូនសាស្ត្រាចារ្យមកធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់ បទពិសោធន៍ និងការអនុវត្តល្អរបស់កាណាដាទាក់ទងនឹងគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន (PPP) សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ។

លោកស្រីបានបញ្ជាក់ថា៖ «កាណាដាមានជំនាញបច្ចេកទេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដោយមិនធ្វើឱ្យបរិស្ថានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចផ្តល់ប្រឹក្សាឱ្យកម្ពុជាបាន ហើយកំពុងស្វែងរកដៃគូនៅក្នុងស្រុក ជាពិសេសសាកលវិទ្យានានា ដើម្បីសហការរួមគ្នាអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់សិស្ស-និស្សិតកម្ពុជាផងដែរ»។

ក្រៅពីនេះលោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន៖ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងទាំងនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក