ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតអគ្គលេខាធិការ UN បង្ហាញពីបំណងចង់ធ្វើការជាមួយលោក ប្រាក់ សុខុន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

កូរ៉េ៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាលោកចង់ចូលរួមធ្វើការជាមួយប្រេសិតពិសេសប្រធានអាស៊ានអំពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីគាំទ្រដល់ឱ្យមានការសហការគ្នារវាងអង្គការសហប្រជាជាតិនិងអាស៊ាន ដើម្បីចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបាន។

ថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ លោក បាន គីមូន បានគាំទ្រចំពោះការដឹកនាំអាស៊ានឆ្នាំ២០២២ របស់សម្ដេចតេជោ និងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលលោកថា ជាទស្សនកិច្ចមួយដែលសំខាន់។ លោកបានស្នើសុំសម្ដេចដើម្បីអាចទាក់ទងទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយផ្ទាល់ដើម្បីរួមចំណែកជួយក្នុងរឿងនេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនេះថា៖ «ដោយសារគាត់ធ្លាប់ជាអតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ អាស៊ាន ហើយនឹងអង្គការសហប្រជាជាតិអាចសហការគ្នាក្នុងការជំរុញការងារនេះដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា»។

នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីធ្វើទស្សនកិច្ចបានជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អោងលាំង សម្ដេចតេជោ បានតែងតាំងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសប្រធានអាស៊ានអំពីមីយ៉ាន់ម៉ា ដែលនឹងត្រូវធ្វើការបន្ទាប់ក្នុងការជួយស្វែងរកសន្ដិភាព និងការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីអាស៊ាននឹងបើកកិច្ចប្រជុំចង្អៀតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក