ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីបច្ចេកទេសជប៉ុនជួបជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹកស្វែងរកដំណោះស្រាយជំនន់ស្ទឹងព្រែកត្នោត

ភ្នំពេញ៖ តំណាងសមាគមជប៉ុន-កម្ពុជា លោក ខូជិ ខាន់សាគិ (Koji Kanzak) និងក្រុមងារបានជួបជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ដើម្បីធ្វើបទបង្ហាញនិងជួយស្វែងរកដំណោះស្រាយជំនន់ស្ទឹងព្រែកត្នោត។ ជំនួបនេះធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចំងាយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញ។

ក្នុងកិច្ចប្រជុំនោះលោក ខូជិ ខាន់សាគិ បានលើកឡើងអំពីសំណើជាវិធានការមួយចំនួនដើម្បីគ្រប់គ្រងទឹកជំនន់ ដែលតែងបានជួបប្រទះនាពេលកន្លងមកឱ្យមានប្រសិទ្ធភាពសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ និងការខូចខាតបណ្តាលមកពីទឹកជំនន់ នៅស្ទឹងព្រែកត្នោត រួមទាំងជំនន់មេគង្គផងដែរ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ បានបង្ហាញជំនឿលើការដោះស្រាយរបស់ជប៉ុនលើប្រព័ន្ធធារាសាស្ត្រនេះ ដោយថាលោក ខូជិ ខាន់សាគិ មានបទពិសោធន៍ច្រើនលើការងារធ្វើទំនប់និងផ្លូវ ដោយលោកចាប់ផ្តើមមកកម្ពុជាក្នុងទស្សវត្សន៍៦០ ក្នុងនាមជាអ្នកបច្ចេកទេសក្នុងការកសាង ទំនប់ទឹកស្ទឹងព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺស្រាប់។ លោកបានយកដំណោះស្រាយពីតំណាងសមាគមជប៉ុនដើម្បីដាក់បញ្ជូលក្នុងផែនការគ្រប់គ្រងធនធានទឹក ឱ្យកាន់តែមានប្រសិទ្ធភាព បង្ការ និងប្រើប្រាស់ទឹកជំនន់ សម្រាប់ជាប្រយោជន៍ទ្រទ្រង់ ដល់ជីវិតរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ជំនួបរវាងរដ្ឋមន្ត្រីធនធានទឹក និងតំណាងសមាគមជប៉ុននាពេលនេះគឺ បន្ទាប់ពីប្រធានសមាគមជប៉ុននៅកម្ពុជាលោក Takahashi Fumaiki កាលពីថ្ងៃទី០១ ខែកុម្ភៈ បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យអ្នកវិនិយោគជប៉ុនរួមចំណែកក្នុងការដោះស្រាយបញ្ហាជំនន់ស្ទឹងព្រែកត្នោតដែលតែងតែប៉ះពាល់ដល់ពលរដ្ឋនារដូវរស្សា។

ស្ទឹងព្រែកត្នោតមានប្រភពពីភ្នំឱរ៉ាល់ហូរកាត់ខេត្តកំពង់ស្ពឺ ចាក់មកស្របតាមព្រំប្រទល់ខេត្តកណ្ដាល និងរាជាធានីភ្នំពេញ មុននឹងហូរចូលទន្លេបាសាក់។ រៀងរាល់រដូវវស្សា២ឆ្នាំហើយដែលជំនន់ស្ទឹងព្រែកត្នោតបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅតាមស្ទឹង ជាពិសេសគឺពលរដ្ឋដែលរស់នៅតំបន់គួរស្រូវក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០២១កន្លងទៅជំនន់ស្ទឹងព្រែកត្នោតនេះបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង៣ពាន់គ្រួសារ ដែលស្មើនឹងមនុស្សជាង១ម៉ឺន១ពាន់នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក