ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានក្លិបអង្គរថាយហ្គើរបង្ហោះសារមួយ ក្រោយក្លិបគ្មានឈ្មោះកីឡាករក្នុងក្រុមជម្រើសជាតិ

សៀមរាប៖ លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គើរ បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកហាក់បង្ហាញចម្ងល់ជាខ្លាំង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៤រូប ដែលនឹងត្រូវធ្វើដំណើរទៅចូលរួមប្រកួតវគ្គជម្រុះ FIFA World Cup នៅប្រទេសបារ៉ែន នាថ្ងៃទី ២៨ ខែឧសភាខាងមុខនេះ ខណៈក្លិបលោកគ្មានកីឡាករណាម្នាក់ត្រូវបានកោះហៅឡើយ បើទោះបីជាក្លិបកំពុងលេចធ្លោ និងឈរលើកំពូលតារាងនៃលីគកំពូលកម្ពុជាយ៉ាងណាក្តី។

លោក Akihiro បានសរសេរសារដែលមានខ្លឹមសារថា៖ "ពួកយើង (ក្លិប)​ ស្វាគមន៍ជានិច្ចសម្រាប់គ្រូបង្វឹក (ក្រុមជម្រើសជាតិ) ក្នុងការមកទស្ស​នាផ្ទាល់នៅក្នុងកីឡដ្ឋាននូវការប្រកួតរបស់កីឡាករក្លិបថាយហ្គើរ។ គ្រាបប់បាល់ដែលគេស៊ុតចូលថាយហ្គើរមានតែ ៣គ្រាប់ប៉ុណ្ណោះ ហើយក្លិបកំពុងឈរនៅលេខ១។ សូម្បីតែអ្នកចាំទី និងខ្សែការពាររបស់យើងក៏សុទ្ធតែជាកីឡាករខ្មែរ និងមានវ័យក្មេងៗផងដែរ។ ខ្ញុំពិតជាសុំទោសចំពោះកីឡាកររបស់យើង"។

គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៤រូប ដែលក្នុងនោះមានកីឡាករមកពីក្លិបវិសាខាចំនួន ៦រូប ក្លិបបឹងកេត ៥រូប ក្លិបណាហ្គាវើលដ៍,ព្រះខ័នរាជស្វាយរៀង,ភ្នំពេញក្រោន ៣រូប និងសមាជិកកូនពៅលីគកំពូលកម្ពុជាមានចំនួន ៤រូប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក