ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កាណាដានឹងពិនិត្យបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា លោកស្រី Sarah Taylor បានទទួលយកសំណើរពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីយកទៅពិនិត្យបង្កើតកិច្ចព្រមពៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កាណាដា។

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ លោកស្រី Sarah Taylor បានលើកឡើងថា រដ្ឋបាលថ្មីរបស់កាណាដាបានដាក់គោលនយោបាយសេដ្ឋកិច្ចរបស់ខ្លូនឆ្ពោះទោះការបង្កើនពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដូច្នេះការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា អាចនឹងត្រូវបានរដ្ឋាភិបាលកាណាដាពិនិត្យលទ្ធភាពលើការសិក្សាបាន។

លោកស្រីបានសន្យាថា នឹងយកសំណើខាងលើទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តីរបស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជាឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ក្រោមកិច្ចសហប្រតិបត្តិការក្របខណ្ឌ Canadian Trade and Investments Framework (CTIF ) ព្រមទាំងដើម្បីធ្វើការលើកសំណើជំនួយបច្ចេកទេសពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានស្នើដល់ភាគីកាណាដាបន្តនូវជំនួយក្រោមគម្រោងCTIFនេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាពSMEsការចូលរួមតាំងពិព័រណ៌ និងការផ្គូរផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ម្យ៉ាងទៀតក៏បានស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេសដល់កម្ពុជាដែលជាប្រទេសមានគម្លាតសេដ្ឋកិច្ចតិចជាងប្រទេសអាស៊ានមួយចំនួន។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់ប្រមាណ ៩៥៤,៨២ លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក