ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាគ្រោងរៀបចំពិធីអបអរសាទរខួបលើកទី៣០ឆ្នាំនៃការងារបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះ

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ ថាកម្ពុជាគ្រោងនឹងរៀបចំពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសចាប់តាំងពីឆ្នាំ១៩៩៨ ដែលធ្វើឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក លី ធុជ និងឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ កម្ពុជា និងឡាវ លោកស្រី Sarah Taylor ស្តីពីភាពជាគូរនិងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងទីស្នាក់ការអាជ្ញាធរមីន។

លោកស្រីឯកអគ្គរដ្ឋទូត Sarah Taylor បង្ហាញការសាទរជំពោះការងារបោសសម្អាតមីននៅកម្ពុជារយៈពេល ៣០ឆ្នាំ ហើយលោកស្រីនឹងចូលរួមជាមួយសម្តេចតេជោក្នុងពិធីអបអរសាទររំលឹកខួបទី៣០ឆ្នាំនេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានប្រាប់ទៅឯកអគ្គរដ្ឋទូតកាណាដាអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលជាលទ្ធផលនៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ និងការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងថា ប្រទេសកាណាដានឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ព្រមទាំងនឹងចូលរួមគាំទ្រដល់ការពិនិត្យឡើងវិញនូវការគ្រប់គ្រងទិន្នន័យសកម្មភាពមីន ការសិក្សាស្រាវជ្រាវកាត់បន្ថយផ្ទៃដីរងផលប៉ះពាល់ដោយសារមីន/គ្រាប់ និងគាំទ្រជំនួយបច្ចេកទេសលើការកៀរគរធនធានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក