ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោត្រូវបានពលរដ្ឋខ្មែរនៅកូរ៉េទៅទទួលស្វាគមន៍ដល់កន្លែងស្នាក់នៅ

សេអ៊ូល៖ ប្រជាពលរដ្ឋ និងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េមួយចំនួនបានទៅស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដល់កន្លែងស្នាក់អាស្រ័យរបស់សម្ដេចក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងពេលដែលសម្ដេចចូលរួមកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២។

សម្ដេចតេជោស្នាក់នៅសណ្ឋាគារឡូតេវើល នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលសម្ដេចនឹងចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២ និងទទួលពានរង្វាន់សន្ដិភាពស៊ុនហាក់ផងដែរ។

អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកលលោក Yun Young-Ho ប្រធានអអ្គការសហព័ន្ធសន្តិភាពសកលលោកបណ្ឌិត Thomas G Walsh ព្រមទាំងវត្តមានអស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជាបានបង្ហាញការស្វាគមន៍ក្នុងពេលដែលសម្ដេចតេជោឈានជើងចូលសណ្ឋាគារនេះ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅម៉ោងប្រមាណ២និង៣៥នាទីរសៀលនៅប្រទេសកូរ៉េខាងត្បូង(ត្រូវនឹងម៉ោង១២និង៣៥នាទីនៅកម្ពុជា)។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ច ៤ថ្ងៃ ទៅកាន់សាធារណរដ្ឋកូរ៉េ ក្រៅពីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ និងទទួលនូវពានរង្វាន់សន្តិភាពស៊ុនហាក់។ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ចេអ៊ីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក