ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សជិត១ម៉ឺននាក់ត្រូវបានរំពឹងថានឹងមកកម្ពុជាក្នុងពេលដែលប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC លោក ថោង ខុន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំក្រោយនឹងផ្ញើរសារទៅកាន់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍មានសុវត្តិភាពក្រោយវិបត្តិកូវីដ-១៩ ខណៈភ្ញៀវជិត ១ម៉ឺននាក់នឹងមកកម្ពុជានាអំឡុងពេលព្រឹត្តិការណ៍នេះ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិស្តីពីអភិបាលកិច្ចល្អនៃការគ្រប់គ្រងព្រឹត្តិការណ៍កីឡា SEA Games, ASEAN Para Games2023 លោក ថោង ខុន មានប្រសាសន៍ថា ការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា ត្រូវបានក្រុមប្រឹក្សាអូឡាំពិកទទួលស្គាល់ថាបានធ្វើត្រឹមត្រូវ ថែមទាំងអាចទាក់ទាញអ្នកទេសចរណ៍ថែមទៀត។

លោកបានបន្តថា៖ «អ្នកដែលនឹងមកប្រកួតនឹងមិនមកតែម្នាក់ឯងទេគឺមកទាំងគ្រូ ទាំងគ្រួសារមកជាមួយដែរ ហើយប្រតិភូខ្លះមកមុននឹងអាចទៅលេងអង្គវត្ត ខ្លះទៅលេងសមុទ្រ នឹងកន្លែងផ្សេងទៀត ហើយគណៈកម្មការបដិសណ្ឋារកិច្ចនឹងមាន Pre Tour- Post Tour»។

ក្នុងការប្រារព្ធព្រឹត្តិការណ៍នេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់ពលរដ្ឋដើម្បីត្រៀមទទួលភ្ញៀវបរទេសនៅឆ្នាំក្រោយផងដែរ ដោយថាជាព្រឹត្តិការណ៍ធំដែលមិនធ្លាប់មានពីមុនមក។

លោកថា៖ «ព្រឹត្តិការណ៍ដែលក្រសួងទេសចរណ៍ធ្លាប់ធ្វើមុនកូវីឌយ៉ាងច្រើន ២ពាន់នាក់ តែព្រឹត្តិការណ៍នឹងមានភ្ញៀវជិត ១ ម៉ឺននាក់ ដោយគ្រាន់តែកីឡាករ ៥ពាន់នាក់ ហើយប្រតិភូ ២ ពាន់នាក់ទៀត និងមានភ្ញៀវផ្សេងៗទៀតសរុបប្រមាណ ១ ម៉ឺននាក់ ។ […] ព្រឹត្តិការណ៍នេះនឹងបង្អួតបរទេសថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្តិភាព ជាគោលដៅបៃតង ហើយប្រជាជនប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ ទៅកាន់ពិភពលោក»។

បើតាមក្រសួងទេសចរណ៍ ប្រទេសសមាជិកអាស៊ានទាំង១០ បានឯកភាពគ្នាសហការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យក្លាយជាយុទ្ធនាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនានៅក្នុងតំបន់អាស៊ានឡើងវិញ ក្រោយមានការធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ-១៩ ចូលមករំខានដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិចូលមកក្នុងតំបន់នេះ។

គួរបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាលើកដំបូង ដែលនេះជាមុខមាត់ថ្មីមួយទៀតរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំថ្នាក់តំបន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក