ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ

ភ្នំពេញ : នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ និងប្រមូលផ្តុំធនធានមនុស្សជំនាញកីឡា ប៉ុន្តែត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍សុខាភិបាល។

អនុញ្ញាតឱ្យក្រុមកីឡាជម្រើសជាតិបើកការហ្វឹកហាត់ឡើងវិញ ដោយត្រូវគោរពយ៉ាងម៉ឺងម៉ាត់ដូចតទៅ៖

.ត្រូវបិទទ្វារទីលាននិងក្លឹបហ្វឹកហាត់ ហាមអ្នកក្រៅចេញចូលទោះបីកីឡាករ កីឡាការិនី គ្រូបង្វឹក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើករួចហើយក្ដី
.ត្រូវត្រួតពិនិត្យកីឡាករ កីឡាការិនី គ្រូបង្វឹក មិនឱ្យចេញក្រៅផ្ទះក្រៅពីទៅមកកន្លែងហ្វឹកហាត់និងនៅក្នុងកន្លែងស្នាក់នៅរួមតែប៉ុណ្ណោះ
.ត្រូវមានគ្រូពេទ្យកីឡាតាមដានសុខភាពកីឡាករ កីឡាការិនី គ្រូបង្វឹកជាប្រចាំ
.មិនអនុញ្ញាតឱ្យកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីកីឡា ថ្នាក់ដឹកនាំកីឡា ដែលមិនបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចេញ ចូលក្នុងកន្លែងទីលានក្លឹបហ្វឹកហាត់ជាដាច់ខាត

ដើម្បីបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក