ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ អញ្ជើញដល់ទីក្រុងសេអ៊ូលហើយនៅរសៀលនេះ

កូរ៉េ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េហើយនៅវេលាម៉ោង ២និង៣៥នាទីរសៀលនៅប្រទេសកូរ៉េខាងត្បូង(ត្រូវនឹងម៉ោង១២និង៣៥នាទីនៅកម្ពុជា)។

នៅក្នុងដំណើរនៃការអញ្ជើញមកដល់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិអ៉ីនឆន់ ទីក្រុងសេអ៊ូល រួមមានមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ឯកអគ្គរដ្ឋទូតកម្ពុជា រួមនឹងមន្ត្រីទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េជាច្រើនរូបទៀត។

ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាស្នាក់នៅរបស់សម្ដេចក៏មានវត្តមានអគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកលលោក Yun Young-Ho ប្រធានអង្គការសហព័ន្ធសន្តិភាពសកលលោកបណ្ឌិត Thomas G Walsh ព្រមទាំងអស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ខកូរ៉រ ជាច្រើនរូបបានមកស្វាគមន៍ធ្វើគារវកិច្ចជូនចំពោះសម្ដេចតេជោផងដែរ។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ និងទទួលពានរង្វាន់សន្ដិភាពស៊ុនហាក់ដែលនឹងរៀបចំនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរដ្ឋធានីសេអ៊ូលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ច ៤ថ្ងៃ ទៅកាន់សាធារណរដ្ឋកូរ៉េ ក្រៅពីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ និងទទួលនូវពានរង្វាន់សន្តិភាពស៊ុនហាក់។ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ចេអ៊ីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក