ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធីបតីកូរ៉េខាងត្បូង៖ ការសាកល្បងនុយក្លេអ៊ែរឬមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងសុទ្ធតែបង្កឱ្យមានវិបត្តិ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បាននិយាយថា ការបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយនឹងធ្វើឱ្យឧបទ្វីបនេះត្រឡប់ទៅរកវិបត្តិវិញ។

លោកមូន បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ប្រសិនបើការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងនៅតែបន្តជាបន្តបន្ទាប់ ឧបទ្វីបកូរ៉េអាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពវិបត្តិដែលយើងបានជួបប្រទះកាលពីប្រាំឆ្នាំមុន»។

លោកបានបន្ថែមថា ការទប់ស្កាត់វិបត្តិបែបនេះអាចធ្វើបានតាមរយៈការសន្ទនា និងការទូតជាប់លាប់នឹងជាកិច្ចការដែលមេដឹកនាំនយោបាយក្នុងប្រទេសពាក់ព័ន្ធត្រូវតែបំពេញរួមគ្នា។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានសម្តែងការព្រួយបារម្ភថា ការសាកល្បងកាំជ្រួចជាបន្តបន្ទាប់របស់កូរ៉េខាងជើងធ្វើឡើងស្របពេលដែល ជិតដល់ការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៩ ខែមីនាខាងមុខនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យរបស់លោក មូន ចេអ៊ីន ស្ថិតក្នុងការប្រណាំងប្រជែងដ៏តឹងតែងជាមួយនឹងបេក្ខជនផ្សេងទៀត។

ទោះយ៉ាងណាក៏ដោយ លោកបាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានគាំទ្រឱ្យមានជំនួបកំពូលរវាងលោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ចូ បៃដិន តែបញ្ហាគឺស្ថិតនៅលើពេលវេលា។

ទោះជាយ៉ាងណាក៏ដោយ លោក ម៉ូន បានបង្ហាញពីការសោកស្តាយដ៏ធំបំផុតក្នុងអាណត្តិរបស់គាត់គឺការបរាជ័យនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅទីក្រុងហាណូយ ដែលគាត់បាននិយាយថា លោក គីម និងនៅពេលនោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដើរចេញដោយគ្មានកិច្ចព្រមព្រៀង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក