ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្វឹក Keisuke HONDA បង្ហាញវត្តមាននៅទីលានហ្វឹកហាត់ជម្រើសជាតិU23កម្ពុជា

ភ្នំពេញ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke HONDA បានដឹកនាំក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតថ្នាក់តំបន់អាស៊ាន AFF នៅថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈ ដើមសប្តាហ៍ក្រោយនេះ។

នៅក្នុងការហ្វឹកហាត់នាកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោនគឺមានវត្តមានកីឡាករសរុបចំនួន ៣៥រូប ខណៈនឹងត្រូវជម្រុះយកត្រឹម ២៨នាក់ ដំណាក់កាលទី២ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF U23 Championship 2022។

បើតាមឱ្យដឹងពីគ្រូជំនួយរបស់ក្រុមជម្រើសជាតិលោក ភា សុភ័ក្ដ្រា បានឱ្យដឹងថា ក្រុមជម្រើសជាតិបានសម្រេចពន្យារពេលក្នុងការប្រកាសជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយ ដើម្បីឱ្យពួកគេមានឱកាសហ្វឹកហាត់ និងដកស្រង់បទពិសោធន៍ផ្ទាល់ជាមួយលោក Keisuke HONDA។

គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ AFF U23 Championship 2022 នេះនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ដោយមាន ៣ ពូល ដោយពូលA មានម្ចាស់ផ្ទះកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ពូលB មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ពូលC មានថៃ វៀតណាម និងសិង្ហបុរី។

សម្រាប់សំបុត្រចូលទស្សនាត្រូវបានដាក់លក់ហើយនៅទីតាំងចំនួន ៥ រួមមានពហុកីឡាដ្ឋានជាតិអូឡាំពិក ហាងកីឡា Fan Sport ហាងកីឡា HH Sport កីឡាដ្ឋានរបស់ក្លឹបបឹងកេត និង Motor Café ទួលគោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក