ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាដាក់ដំណើរការ វេទិកាស្រាវជ្រាវ និងនវានុវត្តន៍ដំបូងគេដើម្បីជំរុញការនាំចេញផលិតផលនេសាទ

ភ្នំពេញ៖ ថ្នាលស្រាវជ្រាវ នវានុវត្តន៍និងបច្ចេកវិទ្យាអាហារដំបូងគេក្រោមជំនួយថវិកាគាំទ្រពីសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការនាំចេញនិងអភិវឌ្ឍផលិតផលជលផល នឹងអាចឱ្យកម្ពុជាទាញផលប្រយោជន៍ពីវិស័យជលផលឱ្យអស់សក្តានុពល នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកចីរភាពប្រព័ន្ធស្បៀងរបស់អង្គការ UNIDO លោក អាលី ប៊ែរដានែត។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) លោក អាលី ប៊ែរដានែត បានឱ្យដឹងថា ការបង្កើតថ្នាលនេះឡើងជាដំណោះស្រាយដ៏សក្តិសមនិងមានប្រសិទិ្ធភាពបំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកធុរកិច្ចជលផល។

លោកបានបន្តថា៖ «ក្រោយការឧបត្ថម្ភគាំទ្រថវិកាពីសហភាពអឺរ៉ុបគម្រោង CAPFish ចាត់ទុកថ្នាលថាជាយន្តការ សសរស្តម្ភដ៏រឹងម៉ាំប្រកបដោយចីរភាព ជួយបង្កលក្ខណៈ ឱ្យស្ថាប័នជំនាញរបស់រដ្ឋ ជាពិសេសគ្រឹះស្ថានអប់រំស្រាវជ្រាវ មានលទ្ធភាពគាំទ្រកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ដែលជាតម្រូវការ និងការបោះជំហានចេញឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជាប្រកបដោយនិរន្តរភាព»។

ជាមួយគ្នានេះផងដែរថា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានឱ្យថ្លែងថា៖ « គ្រឹះស្ថានឧត្តមសិក្សានិងស្ថាប័នស្រាវជ្រាវ គឺជាដៃគូសមស្របបំផុតសម្រាប់ជួយវិស័យឯកជន ដោះស្រាយបញ្ហានានា ជាពិសេសការកែលម្អគុណភាព និងនវានុវត្តន៍ផលិតផល»។

ឯកអគ្គរដ្ឋទូតសហហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី ខាម៉ិន ម៉ូរ៉េណូ ក៏បានលើកឡើងផងដែរ ថាការរីកចម្រើនក្នុងវិស័យជលផលត្រូវបានប្រឈមមុខនឹងការលំបាកជាច្រើននាពេលបច្ចុប្បន្ន និងឧបសគ្គរចនាសម្ព័ន្ធ វិស័យនេះចាំបាច់ត្រូវបន្តការធ្វើទំនើបកម្មរបស់ខ្លួននៅក្នុងសសរស្តម្ភទាំងអស់នៃគោលនយោបាយ ហើយដំណោះស្រាយដែលត្រូវការជាចំបាច់នោះ បច្ចេកវិទ្យាទំនើប ដែលរួមមាន ការអភិវឌ្ឍការកែច្នៃ ជំនួញនិងការនាំចេញឲ្យស្របតាមស្តង់ដារអន្តរជាតិ។

លោកស្រីថា ការពង្រឹងនិងអភិវឌ្ឈវិស័យជលផលត្រូវការវិធីសាស្រ្តរួមមួយតាមរយ:យន្តការពង្រឹងសមត្ថភាពស្ថាប័ន ការស្រាវជ្រានិងអភិវឌ្ឍន៍លើបច្ចេកវិទ្យាទំនើបៗ រួមនិងការស្គាល់ ពីតម្រូវការទីផ្សារនិងអតិថិជន។

ទិន្នន័យក្នុងឆ្នាំ ២០២១ បង្ហាញថា កម្ពុជាប្រមូលផលនេសាទត្រីបានជិត ៨៦០,០០០ តោន ស្មើនឹង ១,៧ ពាន់លានដុល្លារ ដែលមានន័យថាកម្ពុជាជាមធ្យមអាចរកចំណូលបានត្រឹមតែ ២ដុល្លារក្នុងមួយគីឡូក្រាមពីផលនេសាទរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក