BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៦២ករណីថ្មី (ឆ្លងថ្មីសហគមន៍២២៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣៦ករណី ខណៈអ្នកជំងឺ ៧៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២២,៤៦៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៨,៤២០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៤៦២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១,៤២២ករណី(ជាប្រភេទអូមីក្រុង) ៕