វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ផ្សារស្អាងខាងជើង នៅខេត្តកណ្ដាល បានអនុញ្ញាតបើកដំណើរការឡើងវិញ

កណ្ដាល : នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាលបានប្រកាសអនុញ្ញាតបើកដំណើរការអាជីវកម្មផ្សារស្អាងខាងជើងឡើងវិញ ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

រដ្ឋបាលខេត្ត បានអំពាវនាវក្នុងពេលដំណើរការអាជីវកម្មផ្សារស្អាងខាងជើងឡើងវិញ បងប្អូនអាជីវករ និងសាធារណៈជនទូទៅ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគនិងការវាស់កម្ដៅ ជាពិសេសអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកណ្ដាល បានបញ្ចាក់ថានាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកណ្ដាល អភិបាល នៃគណៈអភិបាលស្រុកស្អាង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំព្រែកគយ គណៈកម្មការគ្រប់គ្រងផ្សារ និងបងប្អូនអាជីវករផ្សារស្អាងខាងជើង ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក