ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការស្នើដល់ពលរដ្ឋរាយការណ៍ពីករណីខូចខាតឬរលុបផ្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនស្នើដល់ប្រជាពលរដ្ឋ ចូលរួមសហការរាយការណ៍ក្នុងករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែកនៅតាមដងផ្លូវតាមរយៈកម្មវិធីថែទាំផ្លូវនៅក្នុងទូរស័ព្ទដៃ ដើម្បីឲ្យមន្ត្រីជំនាញធ្វើការជួសជុលឲ្យបានឆាប់រហ័ស។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះនៅលើហ្វេសបុករបស់ក្រសួងដោយបានបង្ហាញពីសារសំខាន់នៃគំនូសចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ ដែលចាំបាច់ត្រូវមានការថែទាំដើម្បីឱ្យពលរដ្ឋបានកត់សម្គាល់ និងបញៀសនូវគ្រោះថ្នាក់ជាដើម ដោយស្នើដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។

កម្មវិធីថែទាំផ្លូវ Road care mobile app គឺជាកម្មវិធីមួយដែលត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូនដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលអាចអាចឲ្យប្រជាពលរដ្ឋរាយការណ៍ដោយផ្ទាល់ពីស្ថានភាពជង្ហុកសំបុកមាន់ឬផ្លូវខូចទៅកាន់អាជ្ញាធរពាក់ព័ន្ឋ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា។ ប្រជាពលរដ្ឋអាចទាញយកនៅកម្មវិធីថែទាំផ្លូវ Road care mobile app ដោយឥតគិតថ្លៃនៅលើ AppStore និងplay Store ក្នុងទូរសព្ទ័ដៃបាន។

កម្មវិធីថែទាំផ្លូវនេះគ្របដណ្តប់ទៅលើការជួសជុលថែទាំផ្លូវជាតិទាំង៧៥ខ្សែ គ្រប់ផ្លូវនៅក្នុងរាជធានីភ្នំពេញ និងផ្លូវក្នុងក្រុងរបស់ខេត្តទាំង ២៤ ផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាក្នុងឆ្នាំ២០២១ មានពលរដ្ឋរាយការណ៍មកក្រសួងបានជាង១ពាន់ករណី ក្នុងនោះក្រសួងបានដោះស្រាយបានជាង៥៣%៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក