ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ផ្ដាំមុនឡើងយន្ដហោះឱ្យពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនពីជម្ងឺកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែន បានផ្ដាំមុនឡើងយន្តហោះទៅសាធារណរដ្ឋកូរ៉េខាងត្បូង ឱ្យពលរដ្ឋបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដោយយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់។

សម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុករបស់សម្ដេច មុនយន្តហោះចាកចេញពីប្រទេសកម្ពុជាថា សម្ដេចនឹងអញ្ជើញទៅចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះនឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

សម្ដេចក៏បានឲ្យដឹងថាក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល (Seoul) សម្ដេចនឹងជួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។ ទន្ទឹមនឹងនោះដែរ សម្ដេចនឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

សម្ដេចបានផ្ដាំផ្ញើទៅកាន់ជនរួមជាតិថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ» ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា»។

គួររំលឹកផងដែរថា ដោយបារម្ភទាក់ទងនឹងការកើនឡើងករណីកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅកម្ពុជា កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ សម្ដេចតេជោ បានស្នើឱ្យពលរដ្ឋពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលនៅតាមទីតាំងជួបជុំនានាដូចជាក្លឹបកម្សាន្ត បារ រង្គសាល ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍ ពិធីសាសនា និងការជួបជុំផ្សេងទៀតធ្វើយ៉ាងណារក្សាគម្លាតកាត់បន្ថយមនុស្សឱ្យបានកាន់តែតិច។ សម្ដេចថានេះមិនមែនជាការដើរថយក្រោយនៃការបើកប្រទេសទេ តែជាការការពារនូវមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក