ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកក៏ដូចជាទទួលពានរង្វាន់សន្តិភាព

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលនឹងរៀបចំនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរដ្ឋធានីសេអ៊ូលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

យន្តហោះពិសេសរបស់សម្ដេចតេជោបានចាកចេញពីព្រលានយន្តហោះនៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ស្រ៊ី ថាមរុង្គ បានឲ្យអ្នកសារព័ត៌មានដឹងមុនពេលសម្ដេចតេជោអញ្ជើញទៅប្រទេសកូរ៉េខាងត្បូងថា ក្នុងពេលដែលសម្ដេចតេជោធ្វើជាសហប្រធាន។ សម្ដេចក៏មាននូវការថ្លែងបើក ក៏ដូចជាថ្លែងនៅពេលដែលសម្ដេចទទួលនូវពានរង្វាន់សន្តិភាព និងថ្លែងបិទនៅក្នុងកម្មវិធីកិច្ចប្រជុំនេះ។

លោកថាការធ្វើជាសហប្រធាននៃកិច្ចប្រជុំសន្តិភាពពិភពលោកឆ្នាំ២០២២ និងការទទួលពានរង្វាន់សន្តិភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មិនត្រឹមតែជាកិត្តិយសសម្រាប់សម្ដេចប៉ុណ្ណោះទេក៏ប៉ុន្តែក៏ជាកិត្តិយសទៅដល់ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូលផងដែរដែលបានសបញ្ជាក់អំពីការដឹកនាំ ក៏ដូចជាភាពរីកចម្រើនរបស់កម្ពុជាដែលធ្វើឲ្យអន្តរជាតិបានទទួលស្គាល់ដូចពេលបច្ចុប្បន្ននេះ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ច ៤ថ្ងៃ ទៅកាន់សាធារណរដ្ឋកូរ៉េ ក្រៅពីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ និងទទួលនូវពានរង្វាន់សន្តិភាពស៊ុនហាក់។ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ចេអ៊ីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក