ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែលើអាជីវកម្មទេសចរណ៍ដែលបានចុះបញ្ជីក្នុងទីក្រុងនិងខេត្តទេសចរណ៍ចំនួន៧

ភ្នំពេញ៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានបើកនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត នឹងត្រូវបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទសម្រាប់ឆមាសទី១ ឆ្នាំ២០២២។

ក្នុងសេចក្ដីសម្រេចអន្តរក្រសួងសេដ្ឋកិច្ច និងក្រសួងទេសចរណ៍ ចុះថ្ងៃទី៩ ខែកុម្ភៈ បានបញ្ជាក់ថាបើទោះបីជាអាជីវកម្មបម្រើដល់វិស័យទេសចរណ៍ទាំងនេះត្រូវបានលើកលែងការបង់ពន្ធប្រចាំខែក្ដី តែនៅតែមានកាតាព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានលើកលែងការបង់ពន្ធប៉ាតង់ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀតសម្រាប់ឆ្នាំ២០២២ និងលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចំពោះអាជ្ញាបណ្ណទេចរណ៍ដែលស្ថិតក្នុងសុពលភាព។

ក្រសួងទាំងពីរបញ្ជាក់បន្ថែមថា៖ «អាជីវកម្មទេសចរណ៍គ្រប់ប្រភេទនៅតែមានកាតព្វកិច្ចដាក់ពាក្យស្នើសុំបន្តអជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាលរាជធានី ខេត្ត ឬរដ្ឋបាលក្រុង ស្រុក ខណ្ឌ (ទៅតាមប្រភេទនិងទំហំអាជីវកម្មទេសចរណ៍ដែលក្រសួងទេសចរណ៍បានធ្វើប្រតិភូកម្មកន្លងមក) ក្នុងអំឡុងពេលនៃការលើកលែងនេះ។

ការប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលសម្រេចលើកលែងតាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ ដោយថាដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិនៃជំងឺរាតត្បាលសកល។

ប្រទេសកម្ពុជាទើបបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅបន្ទាប់ពីទទួលបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅបាន១០០ភាគរយ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ យន្តហោះដឹកអ្នកទេសចរដំបូងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប ដែលជាសញ្ញានៃការត្រលប់មកវិញនៃអ្នកទេសចរណ៍បរទេសមកកាន់ខេត្តទេសចរណ៍នេះឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក