ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍ ណែនាំដល់រដ្ឋបាលរាជធានីខេត្តឱ្យពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានតម្រូវឱ្យ អភិបាលខេត្ត-រាជធានី ទាំងអស់បន្តរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការ “៣ការពារ ៣កុំ” និងត្រូវពង្រឹងការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្តឹងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខ(KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ឱ្យបានហ្មត់ចត់។

ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងទេសចរណ៍បានតម្រូវឱ្យរដ្ឋបាលខេត្តរាជធានីទាំងអស់បន្តពិនិត្យលើ

លក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន នៅតាមអាជីវកម្មដែលមានហានិភ័យខាងលើដោយពិនិត្យលើ ការចាក់វ៉ាក់សាំងរបស់បុគ្គលិកទាំងអស់គ្រប់ដូសតាមការណែនាំ ការពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវវាស់កម្ដៅ បាញ់អាល់កុល មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណអាជីវកម្ម។

ក្រៅពីនោះក៏ត្រូវពិនិត្យពីការរក្សាគម្លាតសុវត្ថិភាព ដោយត្រូវកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្មខារ៉ាអូខេ (KTV)ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន មិនឱ្យលើសចំនួនផ្ទុកជាអតិបរមានៅតាមទីតាំងអាជីវកម្ម នីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជានេះទៅទៀតត្រូវណែនាំដល់ម្ចាស់អាជីវកម្មឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity)តាមរយៈគេហទំព័រ www.camccms.org។

វិធានការរបស់ក្រសួងទេសចរណ៍នាពេលនេះគឺកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីសម្ដេចតេជោចេញសារពិសេសមួយទាក់ទងនឹងក្ដីបារម្ភពីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនៅក្នុងសហគមន៍ ដោយសម្ដេចស្នើដល់អាជ្ញាធរ និងពលរដ្ឋ ពង្រឹងវិធានការសុខាភិបាល ចាក់វ៉ាក់សាំង និងកាត់បន្ថយការប្រមូលផ្ដុំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក