ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជីវកម្មណាដែលមិនគោរពតាមវិធានការសុខាភិបាលអាចប្រឈមនឹងការបិទទ្វារ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ប្រតិបត្តិការអាជីវកម្មជាដាច់ខាត ក្នុងករណីដែលអាជីវកម្មទាំងនោះខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការសុខាភិបាល។

ក្នុងសារាចរណនាំរបស់ក្រសួងទេសចរណ៍ស្តីពី ការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាព ទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (omicron) បានបញ្ជាក់ថា ដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងជៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃ និងដើម្បីធានាបាននូវនិរន្តរភាពនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែង ក្រសួងទេសចរណ៍ សូមក្រើនរំលឹក ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ទាំងអស់អំពីការពង្រឹងការអនុវត្ត វិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា-SOP)។

វិធានការទាំងនោះរួមមាន ត្រូវពង្រឹងការអនុវត្តការវិធានសុខាភិបាល ពិសេសវិធានការ “៣ការពារ និង ៣កុំ” កត់ត្រាអត្តសញ្ញាណ (ជាពិសេសអាសយដ្ឋាននិងលេខទូរស័ព្ទទំនាក់ទំនង) ភ្ញៀវទេសចរទាំងអស់ ត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ធ QR Code Stop COVID តម្រូវឱ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចាំបាច់ត្រូវតែរក្សាគម្ចាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១,៥០ម៉ែត្រ ត្រូវធានាថាគ្រប់បុគ្គលិកបម្រើការបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ត្រូវតាមដានត្រួតពិនិត្យរាល់បុគ្គលិក របស់ខ្លួនដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម និងត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍សូមអំពាវនាវដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ឋ និងផ្នែកឯកជន អនុវត្តខ្លឹមសារខាងលើនេះ ឱ្យមានប្រសិទ្ឋភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក