ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សច្រើនជាង ២០០នាក់រងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ មនុស្សច្រើនជាង ២០០នាក់ ត្រូវបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុកគ្នាមួយ បានកើតឡើងនៅលើផ្លូវដែលក្រោមដីមួយខ្សែ ក្បែរអគារខ្ពស់ Petronas Tower កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានសង្ខេបថា មានរថភ្លើងមួយខ្សែដែលផ្ទុកមនុស្សចំនួន ២១៣នាក់ បានបុកជាមួយទូរថភ្លើងទទេរមួយ ក្នុងខ្សែស្របគ្នា ខណៈទូរថភ្លើងទទេរនោះត្រូវបានទុកចោលដើម្បីធ្វើការជួសជុល។

ប៉ូលិសក្នុងតំបន់បានឱ្យដឹងបន្ថែមថា ពួកគេកំពុងធ្វើការស៊ើបអង្កេតជុំវិញហេតុការណ៍គ្រោះថ្នាក់ខាងលើ ដែលគេជឿជាក់ថា ទំនងកើតចេញការផ្តល់ទំនាក់ទំនងមិនបានល្អពីសំណាក់មណ្ឌលផ្តល់ព័ត៌មានគ្រប់គ្រងខ្សែរថភ្លើងផ្ទាល់។ ក្នុងចំណោមជនរងគ្រោះទាំងអស់ មានមនុស្ស ៤៧នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈជនរងគ្រោះផ្សេងទៀត ស្ថិតក្នុងស្ថានភាពរបួសស្រាលមិនមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyidin Yassin បាននិយាយថា ហេតុការគ្រោះថ្នាក់រថភ្លើងនេះគឺជាគ្រោះថ្នាក់ "ធ្ងន់ធ្ងរ" មួយដែលលោកទាមទារឱ្យប្រតិបត្តិកររថភ្លើង រួមនឹងរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនត្រូវស៊ើបអង្កេតឱ្យបានច្បាស់លាស់ពីមូលហេតុនាំឱ្យកើតមានឧបទ្ទេវហេតុនេះ។ ដោយឡែក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក​ Wee Ka Soing បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា នេះគឺជាហេតុការណ៍អាក្រក់ និងធំបំផុតមួយ ចាប់តាំងពីសេវាកម្មរថភ្លើងដឹកជញ្ជូនអ្នកដំណើរនេះ បើកដំណើរការជាង ២៣ឆ្នាំកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក