ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលក្រើនរំលឹកប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់គ្នា ចំណែកប្រជាពលរដ្ឋទូទៅដែលដល់វេននៅរាជធានីភ្នំពេញត្រូវទៅចាក់វ៉ាក់សាំងដូសទី៤ យោងតាមអនុសាសន៍របស់សម្តេចតេជោ។

ការក្រើនរំលឹកនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសតាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ អំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅមានកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំឡើងទៅ នៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញនៅឡើយដែលត្រូវទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់គ្នានៅទូទាំងប្រទេស។

សម្រាប់ប្រជាពលរដ្ឋទូទៅនៅរាជធានីភ្នំពេញដែលដល់វេនចាក់វ៉ាក់សាំងដូសទី៤ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងដូសទី៣រួច ហើយមានគម្លាតចាប់ពី៤ខែឡើងទៅ ត្រូវទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលនានាចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។

ដោយឡែកមន្ទីរពេទ្យជាតិទាំង៥ រួមមានមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារ ជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនមន្ត្រី រាជការថ្នាក់ជាតិ ជនវ័យចាស់ ក៏ដូចជាជនមានហានិភ័យខ្ពស់ដែលនៅសេសសល់ ប៉ុន្តែបើមានប្រជាពលរដ្ឋទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ មន្ទីរពេទ្យជាតិអាចចាក់ជូនពួកគាត់បាន។

ចំពោះពលរដ្ឋដែលត្រូវមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ត្រូវភ្ជាប់ជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល ឬប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រសួងការពារជាតិ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក