ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

របបយោធាមីយ៉ាន់ម៉ាអញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិច «ចូលតុចរចាសន្តិភាព»

អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះបានអញ្ជើញអង្គការប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន លើកលែងតែក្រុមដែលខ្លួនបានប្រកាសពីមុនថាជា "ក្រុមភេរវករ" ដើម្បីចូលរួមកិច្ចចរចាសន្តិភាពបឋមដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ។

ការប្រកាសរបស់យោធានេះកើតឡើងនៅស្របពេលដែលការប្រឈមមុខនឹងការប៉ះទង្គិចកាន់តែខ្លាំងនៅទូទាំងប្រទេសជាមួយកងកម្លាំងតស៊ូស៊ីវិល និងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលជាសម្ព័ន្ធមិត្តជាមួយពួកគេ។

ចាប់តាំងពីការដណ្តើមអំណាចមក ប្រទេសមួយនេះមើលឃើញពីការកើនឡើងនៃការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងយោធា និងក្រុមជនស៊ីវិលប្រដាប់អាវុធដែលមានការរៀបចំ។

ក្រុមឃ្លាំមើលក្រុមប្រដាប់អាវុធបាននិយាយថា មនុស្សប្រហែល ១២ ០០០នាក់ហើយត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ ដោយមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងចាប់តាំងពីខែសីហា។

ការចេញសេចក្តីថ្លែងការណ៍ក្នុងរឿងនេះកាលពីថ្ងៃអាទិត្យ របបយោធាបានអះអាងថាការសម្រេចបាននូវសន្តិភាពយូរអង្វែងសម្រាប់ជាតិទាំងមូលគឺជាគោលនយោបាយដែលបង្កើតជាផ្នែកនៃផែនទីបង្ហាញផ្លូវរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ របបយោធានេះបាននិយាយថា «ចាំបាច់ត្រូវផ្តោតលើសន្តិភាពជាអចិន្ត្រៃយ៍ ដោយស្វែងរកដំណោះស្រាយក្នុងការចរចា ស្របតាមការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដើម្បីដោះស្រាយបញ្ហា»។

ក្រោយពីទទួលបានការអញ្ជើញពី របបដឹកនាំយោធាទីក្រុងណៃពិដោ ខាងលើនេះ ក្រុមប្រដាប់អាវុធនៃសម្ព័ន្ធជាតិការ៉ែន (KNU) និងក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗទៀត ស្ថិតនៅក្នុងអង្គការ EAO បានប្រកាសបដិសេធមិនចូលរួមផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក