ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការធ្វើ APP ដើម្បីដកពិន្ទុអ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ក្រសួងសាធារណការបានធ្វើកម្មវិធីមួយ (APP) ដើម្បីដកពិន្ទុពីបណ្ណបើកបររបស់អ្នកប្រើប្រាស់យានយន្តដែលមិនគោរពច្បាប់ចរចរណ៍។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គណៈកម្មការជាតិសុវត្តិភាពចរចារណ៍ផ្លូវគោកបានទិញឧបករណ៍សម្រាប់ដកពិន្ទុចំនួន ៣០០គ្រឿងដើម្បីសាកល្បងប្រើប្រាស់ក្នុងការផាកពិន័យនិងដកពិន្ទុក្នុងករណីដែលមានការបើកបរខុសច្បាប់។

លោកថា៖ «កម្មវិធីនេះប្រើបានដោយគ្រាន់តែមន្ត្រីនគបាលយកប័ណ្ឌបើកបររបស់អ្នកប្រើប្រាស់យានយន្តមកស្កេន QR Code ហើយព័ត៌មានទាំងអស់នឹងចេញមកក្នុងប្រព័ន្ធនេះរួមមានឈ្មោះអ្នកបើកបរ ហើយសល់ប៉ុន្មានពិន្ទុទៀត។ ចឹងមានន័យថា ពេលអ្នកប្រើប្រាស់យានយន្តខុសច្បាប់ស្កេនទៅវានឹងចេញមកតារាងឱ្យរើសតែម្តងឧទាហរណ៍ថា អត់ពាក់ខ្សែរក្រវ៉ាត់ចឹងចុចមួយ អត់គោរពភ្លើងស្តុបចុច មួយទៀត ពេលរើសអស់ហើយប្រព័ន្ធនេះនឹងប្រាប់ថានឹងត្រូវកាត់ពិន្ទុប៉ុន្មាន ហើយត្រូវផាកពិន័យអស់ប្រាក់ប៉ុន្មាន ដោយព្រីនចេញវិក័យបត្រតែម្តង»។

បើតាមលោក ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេលដែលបណ្ណបើកបរអ្នកល្មើសច្បាប់អស់ពិន្ទុទាំង១២ហើយ ម៉ាស៊ីននឹងលោតពណ៌ក្រហម បញ្ជាក់ថា អស់ពិន្ទុហើយ ដែលទាមទារឱ្យអ្នកកាន់បណ្ណបើកបរនោះ ត្រូវតែប្រឡងយកបណ្ណបើកបរឡើងវិញ។

នេះជាការងារមួយដែលក្រសួងសាធារណការ បានសហការជាមួយនឹងអគ្គស្នងការនគរបាលជាតិដើម្បីរៀបចំឱ្យមាន App ហើយបានបណ្តុះបណ្តាលទៅមន្ត្រីនគរបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក