អន្តរជាតិ៖ Viktoria Makarova ជាស្រ្តីម្នាក់រស់នៅអ៊ុយក្រែន ហើយក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនសំណង់ មកពីទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន បានចំណាយពេលចុងសប្តាហ៍ ដើម្បីរៀនពីរបៀបប្រើកាំភ្លើង ហាត់ក្បាច់គុន ដើម្បីការពារខ្លួន បើសិនជាមានសង្រ្គាមមែននោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា ទីក្រុង Kharkiv អាចជាទីក្រុងដំបូងគេដែលត្រូវបានវាយប្រហារដោយកងកម្លាំងរុស្ស៊ី។
Makarova និយាយថា៖ «កងទ័ពរុស្ស៊ីកំពុងប្រមូលផ្តុំនៅព្រំដែន ហើយមានគ្រោះថ្នាក់ខ្លាំងណាស់ត។ យើងនឹងមិនរត់ទៅណាឆ្ងាយទេ ហើយក៏បោះបង់ចោលទីក្រុង Kharkov ដែលជាទីស្រឡាញ់របស់យើងដែរ នេះមានន័យថាយើងការពារ»។
ពេលដែលការភ័យខ្លាចកើនឡើងជុំវិញការឈ្លានពានរបស់រុស្ស៊ីដែលអាចកើតមាន តម្រូវការសម្រាប់វគ្គសិក្សាយោធា និងការការពារខ្លួនបានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមជនស៊ីវិល។
និស្សិតច្បាប់អាយុ២៣ឆ្នាំម្នាក់ដែលចូលរួមក្នុងវគ្គនេះ កញ្ញា Dariya Konokh បាននិយាយថា នាងមិនភ្ញាក់ផ្អើលទេដែលអ្នកចូលរួមភាគច្រើនជាស្ត្រីនោះ។
នាងបាននិយាយថា៖ «នេះជាកន្លែងត្រឹមត្រូវសម្រាប់ស្រីៗ ហើយខ្ញុំស្គាល់ទាហានជាស្ត្រីច្រើនណាស់»។
គួរបញ្ជាក់ផងដែរថា ទោះបីជារុស្ស៊ីបានបដិសេធពីផែនការឈ្លានពានអ៊ុយក្រែនក៏ដោយ ប៉ុន្តែមានទាហានរាប់ម៉ឺននាក់បានដាក់ពង្រាយនៅជិតព្រំដែនអ៊ុយក្រែនរួចទៅហើយ៕