ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរមីន សហការជាមួយកងទ័ពជើងគោកដើម្បីសម្រេចផែនការបោសសម្អាតមីនឱ្យអស់ពីកម្ពុជានៅឆ្នាំ២០២៥

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានជួបប្រជុំជាមួយអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្ត អភិបាលរងខេត្ត គណៈកម្មាធិការសកម្មភាពមីនខេត្ត (ភីម៉ាក់) និងក្រុមការងារផែនការសកម្មភាពមីន (ម៉ាពូ) នៃរដ្ឋបាលខេត្តចំនួន១៥ ដែលមានមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតាមបណ្តោយព្រំដែន ព្រមទាំងមានការចូលរួមពីមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋាន មេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពលធំ មេបញ្ជាការកងពលតូច និងនាយទាហាន ក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក ដែលបានខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាព ជូនជាតិមាតុភូមិ។ ជាងនេះទៅទៀត កងទ័ពជើងគោក បានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ និងពីសេចក្តីស្លាប់។

លោកបន្តទៀតថា គិតត្រឹមឆ្នាំ២០២២នេះ ផ្ទៃដីប្រមាណ ២ ០១៧គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមីនប្រមាណ ៧៨៨ គីឡូម៉ែត្រក្រឡានឹងត្រូវបញ្ចប់ដើម្បីឲ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនត្រឹមឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោសសម្អាតមីននៅកម្ពុជារយៈពេលជិត៣០នេះ ព្រមទាំងបានចាត់ទុកការងារបោសសម្អាតមីនពិតជាមានសារៈសំខាន់ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការស្តារលទ្ធភាពឡើងវិញនូវទីតាំងអតីតសមរភូមិឱ្យមានការអភិវឌ្ឍ។

លោកមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្ថែមថា កងទ័ពជើងគោកបានចូលរួមជាច្រើន ក្នុងដំណើរការរៀបចំផែនការបោសសម្អាតមីន/គ្រាប់ នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយបន្ទាប់ពីទទួលបាននូវគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. កងទ័ពជើងគោក នឹងចាប់ផ្តើមចូលរួមជាកងកម្លាំងបោសសម្អាតមីន/គ្រាប់ មនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១ ១១៨ ៨១០ គ្រាប់ មីនប្រឆាំងរថក្រោះ ២៥ ៩៥២ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២ ៩៨៣ ៤១៦ គ្រាប់ ដោយមានអ្នកទទួលផល ៧ ៧៣២ ៥៣៦ នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី ២ ០១៧ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក