ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងសាធារណការ ចង់ធ្វើ «ស្ពានក្រោមដី»ត្រង់ផ្លូវជាតិលេខ៣តំបន់វាលរេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាមូលហេតុដែលធ្វើឱ្យផ្លូវជាតិលេខ៣ កំពត-វាលរេញ ចំនួន ២០គីឡូម៉ែត្រមានការលំបាក និងខូចខាតច្រើនដោយថាស្ថានភាពដីស្អុយ និងទន់ ដោយលោកគ្រោងធ្វើស្ពានដាក់ពីក្រោមផ្លូវទើបជាប់។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាដើម្បីបញ្ចប់ភាពច្រំដែលនៃការសាងសង់ចុះឡើងលើកំណាត់ផ្លូវជាតិលេខ៣ខាងលើ លោកគ្រោងចាក់គ្រឹះ១៨ម៉ែត្រចូលក្នុងដីធ្វើស្ពានបង្កប់ពីក្រោមមុននឹងក្រាលផ្លូវពីលើ។

លោកថា៖ «ផ្លូវនេះតាំងពីសម័យសង្គមរាស្រ្តនិយមក៏ធ្វើមិនដែរបានជាប់ដែរ ដោយសារដីវាស្អុយ ដីវាទន់ ប្រហែល ១៨ គីឡូម៉ែត្រ មាន៥ គីឡូម៉ែត្រនៅ វាលរេញ ដូច្នោះដើម្បីធ្វើផ្លូវនេះឱ្យជាប់យើងត្រូវតែវាយ ត្រូវតែខួង ធ្វើគ្រឹះ ១៨ ម៉ែត្រ ហើយធ្វើស្ពានក្រោមដីទើបវាជាប់ បើមិនចឹងទេធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខហើយ»។

លោកបានបន្ថែមថា ក្រសួងសាធារណការក៏បានឯកភាពគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីស្នើរទៅប្រទេសចិននៅឆ្នាំ២០២៣ ជួសជុលជាបណ្តោះអាសន្នសិន ទម្រាំបានថវិកាពីចិនបន្ថែមដើម្បីស្តារកំណាត់ផ្លូវនេះឱ្យបានត្រឹមត្រូវតាមបច្ចេកទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក