ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ទូតសុឆន្ទៈនៃUPF៖ សម្ដេចតេជោ ពិតជាសាកសមនឹងទទួលបានពានរង្វាន់សន្ដិភាព

ភ្នំពេញ៖ ទូតសុឆន្ទៈសន្ដិភាពនៃសហព័ន្ធសន្ដិភាពសកល លោក Sobhita បានផ្ញើលិខិតអបអរសាទរនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចតេជោទទួលបានពានរង្វាន់សន្តិភាពស៊ុនហ៊ាក់ ឆ្នាំ២០២២ និងបានជូនពរដល់សម្ដេចឱ្យសម្រេចបាននូវភារកិច្ចជូនជាតិមាតុភូមិបន្តទៀត ក៏ដូចជាកសាងសន្តិភាពពិភពលោកផងដែរ។

ក្នុងលិខិតផ្ញើជូន សម្ដេចតេជោ ក្នុងខែកុម្ភៈនេះ លោកបណ្ឌិត Sobhita បានលើកឡើងថា សម្ដេចតេជោពិតជាសាកសមនឹងទទួលបានពានរង្វាន់សន្តិភាពនេះ ស្របពេលសម្ដេចនៅក្នុងនាមជាប្រធានអាស៊ាន តាមរយៈការខិតខំប្រឹងប្រែងយ៉ាងមុតមាំនៅក្នុងដំណើរការកសាងសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំទី១នៅអាស៊ានដែលត្រូវបានមូលនិធិសន្ដិភាពសកលផ្ដល់ពានរង្វាន់ជូន។ តាមការគ្រោងទុក សម្តេចតេជោ នឹងទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» ឆ្នាំ២០២២ នាថ្ងៃទី១២ ខែកុម្ភៈ ក្នុងកម្មវិធីជំនួបកំពូល «សន្តិភាពពិភពលោក»។ មេដាយមាស និង ថវិកា១លានដុល្លារ នឹងត្រូវប្រគល់ជូនសម្តេច ហ៊ុន សែន ក្នុងអំឡុងជំនួបកំពូល «សន្តិភាពពិភពលោក» ឆ្នាំ២០២២នេះតែម្ដង ។

ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគម្រូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ ខណៈពានរង្វាន់សន្តិភាពអន្តរជាតិនេះ បានបង្កើតឡើងដើម្បីរំលឹកដល់ទស្សនៈវិស័យសន្តិភាពរបស់ ស្ថាបនិកគឺលោក ស៊ុនម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក