ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ អាចនឹងបើកឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដាខាងមុខ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថាផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុអាចនឹងបើកឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដាខាងមុខពោលគឺមុនពិធីបុណ្យភ្ជុំបិណ្ឌ។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «Express Way ផ្លូវល្បឿនលឿននឹងចប់នៅខែ៩ ឆ្នាំ២០២២ ខាងមុខនេះអាចនឹងឱ្យប្រើសាកល្បងប្រហែលជាខែ៧ ប៉ុន្តែសម្រាប់ផ្លូវការប្រហែលជាខែ៩ ទើបសម្ពោធឱ្យប្រើប្រាស់ផ្លូវការ»។

លោកបន្ថែមថា ក្នុងការដាក់ឱ្យប្រើប្រាស់នេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំធ្វើវីដេអូខ្លីណែនាំដល់ពលរដ្ឋឱ្យយល់ពីរបៀបប្រើប្រាស់ផ្លូវល្បឿនលឿននេះផងដែរ។

ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឱ្យដឹងផងដែរថា ផ្លូវជាតិលេខ៤ ភ្នំពេញ-ក្រុងព្រះសីហនុនឹងត្រូវបានពង្រីកពី ៧ម៉ែត្រទៅ ១១ម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង៨៩,៨៩គីឡូម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក