វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជាកំពុងស្នើសុំដាក់នំបញ្ចុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ កម្ពុជាកំពុងស្នើសុំចុះសម្បត្តិវប្បធម៌ចំនួន១៤ប្រភេទទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងនោះរួមមានទាំងនំបញ្ចុកផងដែរ។

ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានថ្លែងថាសម្បត្តិវប្បធម៌ទាំង១៤នោះរួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរីនិងភ្នំដារមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧដុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក អតីតមន្ទីរឃុំឃាំង ម-១៣ ព្រះរាជពិធីបុណ្យអុំទូក ប្រាសាទកោះកេរ ក្បាច់គុនល្បុក្កតោ ទីក្រុងបាត់ដំបង ជាពិសេសនំបញ្ចុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនិងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ។

ការស្នើសុំចុះនំបញ្ចុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការងារមួយក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភារបស់ក្រសួងវប្បធម៌នាពេលកន្លងមក។

នំបញ្ចុក ជាប្រភេទនំចម្អែតក្រពះឬហៅថាអាហារសម្រន់ ដែលពលរដ្ឋកម្ពុជាពេញនិយមបរិភោគជាអាហារពេលព្រឹក ឬជាអាហារសម្រន់សម្រាប់ពេលរសៀល។ នំបញ្ចុក ជាអាហារដែលស្រដៀងគ្នាទៅនឹងមីទាញឬគុយទាវរបស់ចិន។

នំបញ្ចុក មានឈ្មោះដើមហៅថា "នំបុកប៉ែន" គឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក បន្ទាប់មកគេយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែនដើម្បីធ្វើជាសសៃៗរោយវាទម្លាក់ទៅក្នុងទឹកក្ដៅពុះដើម្បីចំអិនសសៃម្សៅឲ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នងជាល កញ្ជ្រែង ឬកញ្ជើរ ដោយរៀបជាចង្វាយៗដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណសមល្មមរបស់ពួកគេ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក