ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចក្រឡាហោម ចង់យកអ្នកញៀនថ្នាំធ្វើពលកម្មបន្សាបសារជាតិញៀននិងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីបំណងចង់ឱ្យយកអ្នកញៀនថ្នាំទាំងអស់ពីមន្ទីរឃុំឃាំងទៅដាក់ឱ្យធ្វើពលកម្មដើម្បីកាត់បន្ថយភាពចង្អៀតណែតក្នុងពន្ធនាគារ ជួយឱ្យពួកគេបន្សាបសារជាតិញៀនក្នុងខ្លួនឱ្យបានឆាប់ និងអាចស្ដានីតិសម្បទាចូលក្នុងសង្គមវិញ។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានថ្លែងថានៅកម្ពុជាមានបញ្ហា២ទាក់ទងនឹងសុខភាពសាធារណៈគឺ ជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាគ្រឿងញៀនដែលជះឥទ្ធិពលយូរអង្វែងនិងជាក្ដីបារម្ភលើធនធានមនុស្សកម្ពុជា។

សម្ដេចក្រឡាហោមបន្ថែមថា សមត្ថកិច្ចកម្ពុជាអនុវត្តន៍បានល្អក្នុងការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយ បានបញ្ជូនអ្នកជួញដូរ និងប្រើប្រាស់ទៅមន្ទីរឃុំឃាំងជាបន្តបន្ទាប់។ សម្ដេចថាបច្ចុប្បន្នបានកើតឡើងនូវបញ្ហាថ្មីគឺភាពចង្អៀតណែននៃពន្ធនាគារដែលត្រូវរកដំណោះស្រាយ ខណៈអ្នកជាប់ឃុំដោយសារជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានកើនលើពាក់កណ្ដាលនៃចំនួនអ្នកជាប់ឃុំបាត់ទៅហើយ។

សម្ដេចបានថ្លែងថា៖ «នេះជាបញ្ហាដែលខ្ញុំកំពុងគិតជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថាត្រូវធ្វើរបៀបមិច? ដើម្បីដោះស្រាយភាពចង្អៀតណែនផង ហើយទី២គឺរកវិធីដើម្បីបន្សាប។ មិនដឹងថាបន្សាបរបៀបមិចទេយើងក៏មិនដឹងដែរ តែយ៉ាងហោចណាស់យើងត្រូវមានវិធានការតាមរបៀបយើងអាចធ្វើទៅបាន។ ឧទាហរណ៍ យកទៅដាក់កន្លែងណាមួយរួចឱ្យធ្វើការតែម្ដងឱ្យធ្វើពលកម្មជាប់យ៉ាងហោចណាស់ក៏បានប៉ុហ្នឹងដែរ អាប្រើថ្នាំបន្សាបក៏យើងត្រូវតែប្រើដែរ ប៉ុនគ្រាន់ថាក្រៅពីហ្នឹងប្រទេសនានាក៏ធ្វើអញ្ចឹងដែរគឺឱ្យធ្វើការតែម្ដង។ ឱ្យធ្វើការធ្វើការ ធ្វើពលកម្ម ដាំបន្លែ ធ្វើនេះធ្វើនោះទៅ ៨ម៉ោងក្នុងមួយថ្ងៃលើរឿងហ្នឹង! កំពុងសាកល្បងគិតលើរឿងហ្នឹង!»

សម្ដេចក្រឡាហោម បញ្ជាក់ថាការងារលើរឿងនេះគឺអាចធ្វើទៅបានតែត្រូវការកញ្ចប់ថវិកាដើម្បីគាំទ្រ ខណៈស្នើដល់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមជាយោបល់លើបញ្ហានេះផងដែរ។

បើតាមសម្ដេចក្រឡាហោម ស ខេង ក្នុងចំណោមអ្នកជាប់ឃុំជាង៣ម៉ឺន ៨ពាន់នាក់ ក្នុងនោះមានអ្នកជាប់ដោយសារបញ្ហាគ្រឿងញៀនជាង២ម៉ឺននាក់ ដែលស្មើនឹង ៥៤,២ភាគរយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក