ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានជ្រើសតាំងជាប្រធានបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសមាជរបស់ខ្លួននៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ ដោយបានជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សបន្តវេនពីសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានប្រាប់EAC News ថា ការជ្រើសតាំងប្រធានបក្សនៅក្នុងសមាជនៅថ្ងៃនេះគឺមានការគាំទ្រទាំងស្រុងពីសមាជិកបក្សជាង៥០០នាក់ដែលបានចូលរួម។ លោកបន្ថែមថាក្រៅពីជ្រើសតាំងប្រធានបក្សថ្មី គណបក្សក៏តែងតាំងអនុប្រធានបក្សចំនួន៣រូបទៀត និងការធ្វើវិសោធនកម្មលក្ខន្តិកៈបក្សមួយចំនួន ក៏ដូចជាយុទ្ធសាស្ត្រនយោបាយរបស់គណបក្សផងដែរ។

ក្នុងសេចក្ដីប្រកាសអំពីការសម្រេចចិត្តនៃសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិចដែលធ្វើឡើងនៅព្រះរាជដំណាក់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលើកឡើងថា៖ «សមាជិក-សមាជិកាទាំងអស់នៃអង្គសមាជវិសាមញ្ញ ជាអ្នករាជានិយម អ្នកសីហនុនិយម អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ សូមប្ដេជ្ញាចិត្តរួបរួមគ្នាដង្ហែតាមព្រះតម្រិះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្រោមដំបូលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ហើយប្ដេជ្ញាថា មិនបែកបាក់គ្នា និងប្រកាន់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមព្រះរាជបណ្ដាំជាប្រវត្តិសាស្ត្រ នៃអង្គសម្ដេចឪ សម្ដេចតា ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ និងព្រះបំណងចុងក្រោយរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ» ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាបុត្រាច្បងរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ត្រូវបានតែងតាំងជាព្រះប្រធានស្ដីទីនៃគណបក្សហ៊្វុនស៊ិនប៉ិច នាថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨។

ការជ្រើសរើសប្រធានបក្សថ្មីនាពេលនេះគឺបន្ទាប់ពីអតីតព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច សម្ដេចក្រុមព្រះនរោត្តម រណឫទិ្ធ បានយាងសោយទិវង្គតនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣និង៤០នាទី រសៀលម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក