ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Breaking News: ក្រសួងសុខាភិបាលចេញសេចក្តីណែនាំក្រើនរំលឹកស្តីពីបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុង (Omicron)

ភ្នំពេញ៖ បន្ទាប់ពីការចេញសារអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកាត់បន្ថយការជួបជុំឱ្យបានកាន់តែតិចកាន់តែល្អ ដោយសារស្ថានភាពកើនឡើងនៃការឆ្លងកូវីដ-១៩ប្រភេទអូមីក្រុងរហូតដល់ ២០០ករណីក្នុងមួយថ្ងៃនោះ នៅយប់ថ្ងៃអង្គារ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីក្រើនរំលឹកស្តីពីបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង (Omicron) ដោយបានអះអាងថា កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃដែលគួរឱ្យមានការព្រួយបារម្ភ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា «វិធានការការពារការចម្លងជំងឺកូវីដ-១៩ ក៏ឃើញថានៅមិនទាន់មានការអនុវត្តន៍បានម៉ត់ចត់ និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នាគឺមានការកើនឡើងច្រើនទៅៗដោយមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលបង្កលទ្ធភាពឱ្យមានការចម្លងវីរុសកូវីដ-១៩កាន់ច្រើនឡើងជារៀងរាល់ថ្ងៃ»។

ក្នុងសេចក្តីក្រើនរំលឹករបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្តទៀតថាអូមីក្រុង (Omicron) កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើសាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យប្រជាពលរដ្ឋចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលាដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម រួមទាំងការចៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយដើម្បីធានាបាននូវនិរន្តរ៍ភាពនៃការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែង។ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេស "៣ការពារ និង ៣កុំ” និងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នាគោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ក្រសួងសុខាភិបាលក៏បានណែនាំឱ្យប្រជាពលរដ្ឋបន្តអត់ធ្មត់បន្ថែមទៀត ខណៈដែលកម្ពុជាកំពុងតែរៀនរស់នៅជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នខ្ពស់នៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញនៅពេលនេះ។

ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង បានក្រើនរំលឹកហើយរំលឹកទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួន ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមគន្លងនៃការ “រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីអូមីក្រុងនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចនឹងកើតមាននៅកម្ពុជាជាយថាហេតុណាមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក