ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោនឹងមានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងក្នុងពេលកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ សម្ដេចនឹងមានជំនួបជាមួយប្រធានាធិបតីកូរ៉េលោក មូន ចេអ៊ីន ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសឱ្យដឹងថា ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ចេអ៊ីន នឹងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌ និងធ្វើការផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។ ក្រៅពីជំនួបនេះសម្ដេចក៏នឹងជួបជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជាទទួលសាវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បន្ថែមផងដែរថា៖ «នៅថ្ងៃទី១២ ខែកុម្ភៈ កិច្ចប្រជុំកំពូលនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្ដិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្ដេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងមានជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្ដិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល» ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានទី១ ដែលត្រូវបានមូលនិធិសហព័ន្ធសន្តិភាពសកលប្រគល់ពានរង្វាន់សន្តិភាពជូន។ ក្នុងឆ្នាំ២០២២នេះ សម្ដេចស្ថិតក្នុងចំណោមមនុស្ស៣នាក់ដែលត្រូវបានជ្រើសរើសដែលរួមមានសហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca , សម្ព័ន្ធវ៉ាក់សាំង GAVI។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ ប្រធានសហព័ន្ធសន្តិភាពសកលប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាប្រេសិតពិសេសនៃកិច្ចប្រជុំកំពូលពិភពលោកលោក អ៊ិក ណាត់ដាកាល់ លើកឡើងថា ពានរង្វាន់ស៊ុនហាក់ដែលបានផ្ដល់ជូនសម្ដេចតេជោ ហ៊ុន សែន បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍដោយចីរភាពនៅក្នុងប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ីអាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក និងមានការចូលរួមនៅក្នុងចំណែកជាច្រើន ជាពិសេសគឺជាប្រធានកិច្ចប្រជុំអាស៊ានរួមជាមួយនឹងការចូលរួមកិច្ចប្រជុំអន្តរជាតិជាច្រើន៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក