ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS:​ សម្ដេចតេជោ ជំរុញឱ្យកាត់បន្ថយការជួបជុំឱ្យបានកាន់តែតិចកាន់តែល្អ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភទាក់ទងនឹងការកើនឡើងករណីកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅកម្ពុជា ដោយសម្ដេចស្នើឱ្យពង្រឹងការអនុវត្តន៍វិធានការសុខាភិបាលនៅតាមទីតាំងជួបជុំមួយចំនួនដូចជាក្លឹបកម្សាន្ត បារ រង្គសាល ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍ ពិធីសាសនា និងការជួបជុំផ្សេងទៀតធ្វើយ៉ាងណារក្សាគម្លាតកាត់បន្ថយមនុស្សឱ្យបានកាន់តែតិច។ សម្ដេចថានេះមិនមែនជាការដើរថយក្រោយនៃការបើកប្រទេសទេ តែជាការការពារនូវមហន្តរាយធ្ងន់ធ្ងរដល់សង្គមជាតិ។

ក្នុងសារសំឡេងពិសេសនាល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាករណីរកឃើញជំងឺកូវីដ-១៩ អូមីក្រុងនៅថ្ងៃនេះកើនដល់២០០ករណីដែលជាក្ដីបារម្ភចំពោះសុខភាពសាធារណៈ។ សម្ដេចបន្ថែមថា ថ្វីត្បិតបច្ចុប្បន្នរកឃើញតែនៅរាជធានីភ្នំពេញតែចាំបាច់ណាស់ក្នុងការការពារដើម្បីកុំឱ្យមេរោគបំប្លែងថ្មីនេះចេញសាយភាពទូទាំងប្រទេស ដូចដែលតា និងអាល់ហ្វាដែលធ្លាប់កើតមាននាពេលកន្លងមក។

សម្ដេចតេជោមានប្រសាសន៍ថា៖ «យើងជោគជ័យច្រើនហើយយើងមិនត្រូវធ្វើឱ្យធ្លាក់ចុះក្នុងស្ថានភាពបរាជ័យទេ!»

សម្ដេចបានស្នើដល់អាជ្ញាធរ និងកន្លែងអាជីវកម្មទាំងអស់ចូលរួមពិនិត្យ និងអនុវត្តឱ្យបានហ្មត់ចត់លើវិធានការ ៣ការពារ ៣កុំ ជាពិសេសការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសង្គម។

ក្នុងនោះដែលសម្ដេចតេជោ ក៏បានជំរុញដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នាផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងចូលមន្ទីរពេទ្យដោយសារជំងឺរាតត្បាតនេះ។

គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ កម្ពុជាបានរកឃើញករណីអូមីក្រុងដែលបានឆ្លងចូលក្នុងសហគមន៍នៅប្រទេសកម្ពុជាមានជិត១ពាន់ករណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក