ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថៃជួបបញ្ហាផ្ទួនៗខណៈរដ្ឋមន្ត្រីធ្វើពហិការមិនចូលប្រជុំគណៈរដ្ឋមន្ត្រី

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានទទួលសម្ពាធជាថ្មីដោយសារតែរដ្ឋមន្ត្រីចំនួនប្រាំពីរនាក់កាលពីថ្ងៃអង្គារ ប្រកាសធ្វើពហិការមិនចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដែលជាសញ្ញាមួយផ្សេងទៀតនៃភាពមិនចុះសម្រុងគ្នាដែលកំពុងកើនឡើងនៅជួររដ្ឋាភិបាលចម្រុះ។

បន្ថែមពីនេះ អវត្តមានរបស់រដ្ឋមន្ត្រីមកពីគណបក្សមោទនភាពថៃ (Bhumjaithai) ដែលជាសមាជិកសម្ព័ន្ធធំជាងគេទីពីរអាចជាការអាម៉ាស់មួយទៀតសម្រាប់លោក ប្រាយុទ្ធ ដែលមកពីគណបក្សកម្លាំងប្រជាជន។

ការធ្វើពហិការនេះគឺមកពីការប្រឆាំងរបស់ក្រុមរដ្ឋមន្ត្រីចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបន្តសម្បទានរបស់ ប្រព័ន្ធដឹកជញ្ជូន BTS Group Holdings រយៈពេល ៣០ឆ្នាំ ដើម្បីដំណើរការប្រព័ន្ធរថភ្លើង Green Line របស់ទីក្រុងបាងកក ដោយលើកហេតុផលថា គេមើលឃើញថ្លៃឈ្នួលកើនឡើងពេលដែលធ្វើគម្រោងនេះ។

ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថាមានផលប៉ះពាល់អ្វីខ្លះទៀតខណៈលោក ប្រាយុទ្ធ បានបដិសេធមិននិយាយជាមួយអ្នកកាសែតក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

អ្នកវិទ្យាសាស្ត្រនយោបាយ Titipol Phakdeewanich មកពីសាកលវិទ្យាល័យ Ubon Ratchathani បាននិយាយថា ទោះជាយ៉ាងក៏ដោយ រឿងទាំងនេះបានឆ្លុះបញ្ជាំងពីភាពចលាចលក្នុងក្រុមរដ្ឋាភិបាលចម្រុះរបស់គាត់។

ពាក់ព៏ន្ធនឹងរឿងនេះផងដែរ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានសម្រេចចិត្តបញ្ជូនសំណើររថភ្លើងត្រឡប់ទៅក្រសួងមហាផ្ទៃវិញ ដើម្បីពិគ្រោះយោបល់ជាមួយភ្នាក់ងារផ្សេងទៀតដែលប្រឆាំងនឹងគម្រោងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក