អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បានប្រកាសនៅថ្ងៃចន្ទថា អូស្ត្រាលីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនចាប់ពីថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីបិទប្រទេសជិតពីរឆ្នាំ ដើម្បីបន្ថយការរីករាលដាលនៃមេរោគកូវីដ-១៩។
អូស្ត្រាលី បានបើកព្រំដែនឡើងវិញចាប់តាំងពីចុងឆ្នាំមុន ដោយអនុញ្ញាតឱ្យតែជនចំណាកស្រុកដែលមានជំនាញ និស្សិតអន្តរជាតិ និងអ្នកធ្វើដំណើរត្រឡប់មកប្រទេសវិញ។
ដោយសារការឆ្លងរាតត្បាត ឧស្សាហកម្មទេសចរណ៍ប្រទេសនេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរឹតបន្តឹងផ្សេងៗ។
គិតមកដល់ពេលនេះ ប្រទេសអូស្ត្រាលីបានកត់ត្រាករណីឆ្លងប្រមាណ២០ម៉ឺនករណីក្នុងនោះមានករណីស្លាប់សរុបមានចំនួន ៤ ២៤៨នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម៕