ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាកម្ពុជានឹងមានភ្លៀងធ្លាក់ពីភ្លៀងខ្សោយទៅច្រើនតាមតំបន់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារការប្រសព្វមុខគ្នានៃឥទ្ធិពលជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ជាមួយទ្រនុងសម្ពាធខ្ពស់ (ចិន)។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ស្ថានភាពសីតុណ្ហភាពនៅកម្ពុជានឹងមានសីតុណ្ហភាពពី២២ ដល់៣៦អង្សាសេ ដែលអាចនឹងមានភ្លៀងផ្គរពីកម្រិតខ្សោយទៅច្រើននៅទូទាំងប្រទេស។
ក្រសួងស្នើដល់ពលរដ្ឋរៀបចំខ្លួន និងផែនការណ៍តាមស្ថានភាពធាតុអាកាសដែលបានរាយរាប់ដូចខាងលើ៕