ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខ្សែភាពយន្តអំពីខ្សែជីវិតសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងចាប់ផ្ដើមថតនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ

ភ្នំពេញ៖ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងត្រូវចាប់ផ្ដើមថតនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្ដេចតេជោ ឱ្យរៀបចំទីកន្លែង និងព័ត៌មានលំអិតនៃសាច់រឿងរួច។ ក្រៅពីនេះក៏មានបន្ថែមភាគចំនួន ៨ភាគបន្ថែមទៀត ដែលធ្វើឱ្យភាគនៃរឿងកើនដល់ ៥២ភាគ។

ក្នុងជំនួបសំណេះសំណាលជាលើកទី២ រវាងសម្ដេចតេជោ ហ៊ុន សែន និងក្រុមការងារផលិតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» អ្នកនិពន្ធលោក ហ៊ុយ វាសនា បានលើកឡើងថា ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសារ ទី១ បណ្តាមកពីបញ្ហាជំងឺកូវីដ-១៩ និងទី២ គឺពាក់ព័ន្ធតួអង្គប្រវត្តិសាស្រ្តខ្លះ ដែលត្រូវបំពេញបន្ថែម និងសម្ភារៈមួយចំនួនត្រូវស្វែងរក។ លោកបន្ថែមថាការបន្ថែមភាគចំនួន ៨ភាគបន្ថែមក៏ទទួលបានអនុសាសន៍ណែនាំពីសម្តេចតេជោកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីក្រុងពាលី ដែលសម្ដេចស្នើដល់គណៈកម្មការបានរៀបចំបំពេញបន្ថែម នូវសេណារីយូ ដោយបញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់ក្រុមការងារផលិតខ្សែភាពយន្ត ឱ្យបន្តស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ ថែមទៀតទាក់ទិនទៅនិងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្តនៃដំណើររឿង តួសំដែងគ្រប់តួអង្គទាំងអស់ក្នុងភាពយន្ត។

សម្តេចតេជោ បានណែនាំចំពោះការផលិតនិងថតគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនត្រូវថតក្នុងស្ទូឌីយោ ហើយតួសម្ដែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាលឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅទៅនិងប្រវត្តិសាស្រ្តពិតដែលបានកើតឡើង។

រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជារឿងភាគមួយទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យសង្រ្គាម លុន ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ការចាកចេញពី មាតា បិតា បងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

នៅក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារ ក៏ដូចជាតួសំដែងទាំងអស់ មានជោគជ័យថែមទៀត ក្នុងការផលិតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក ដើម្បីបានដាក់បញ្ចាំងឲ្យប្រជាជនកម្ពុជា ក៏ដូចអន្តរជាតិ បានសិក្សាស្វែងយល់ពី ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯងជាវណ្ណកម្មរបស់កូនខ្មែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក