ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាមេរិកប្រាប់កូរ៉េខាងជើងឱ្យគិតពីប្រជាជនជាជាងបាញ់ម៉ីសីល

អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី៧ ខែកុម្ភៈ បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់ខ្លួន ដោយដាក់អាទិភាពដល់តម្រូវការរបស់ប្រជាជនវិញ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានអំពាវនាវឱ្យកូរ៉េខាងជើងបង្ហាញការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយការគោរពសិទ្ធិមនុស្ស ជាជាងគិតតែកម្មវិធីផលិតអាវុធនិងកម្មវិធីមីស៊ីលផ្លោង។

កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ លើទៅកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ រុស្ស៊ី និងចិនបានស្តារជំរុញឱ្យបន្ធូរបន្ថយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ប៉ុន្តែមិនទទួលបានការគាំទ្រក្នុងចំណោមសមាជិកក្រុមប្រឹក្សានោះទេ។

អនុឯកអគ្គរដ្ឋទូតរងរបស់អង្គការសហប្រជាជាតិរុស្សី លោក Dmitry Polyanskiy បានប្រាប់ក្រុមប្រឹក្សាថា ប្រសិនបើក្រុមប្រឹក្សាគិតដល់ប្រជាជនកូរ៉េធម្មតា ហើយមិនមែនគ្រាន់តែជាភូមិសាស្ត្រនយោបាយទេ នោះសំណើនេះធានានូវការគាំទ្រ។

ស្ថានភាពមនុស្សធម៌របស់កូរ៉េខាងជើង "បន្តកាន់តែអាក្រក់ទៅៗ" នេះបើយោងតាមការដកស្រង់នៃរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក