ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

សហរដ្ឋអាមេរិក យល់ព្រមលក់អាវុធឱ្យតៃវ៉ាន់ក្នុងការបង្កើនសមត្ថភាពមីស៊ីលចំនួន១០០លានដុល្លារបន្ថែមទៀត

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណអាមេរិកបាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានអនុម័តការលក់ឧបករណ៍យោធាដែលមានតម្លៃ ១០០លានដុល្លារបន្ថែមទៀតទៅឱ្យកោះតៃវ៉ាន់ ដើម្បីទ្រទ្រង់និងកែលម្អប្រព័ន្ធការពារមីស៊ីល Patriot ដែលកោះមួយនេះគ្រប់គ្រងដោយខ្លួនឯង។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បាននិយាយថា ខ្លួនបានប្រគល់វិញ្ញាបនបត្រដល់សភាបន្ទាប់ពីការយល់ព្រមពីក្រសួងការបរទេសសម្រាប់ការលក់អាវុធនេះ ដែលត្រូវបានស្នើសុំដោយស្ថានទូតតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

DSCA បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធការពារអាកាស Patriot នឹង ជួយពង្រឹងសន្តិសុខនិងរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា សេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងតំបន់។

ក្រសួងការបរទេសតៃវ៉ាន់វិញក៏បាននិយាយថា ខ្លួន "ស្វាគមន៍" លើការសម្រេចចិត្តនេះ។

ក្រសួងការបរទេសតៃវ៉ាន់បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍៖ «ចំពោះមុខការបន្តពង្រីកយោធា និងសកម្មភាពបង្កហេតុរបស់ប្រទេសចិន យើងនឹងរក្សាសន្តិសុខជាតិរបស់ខ្លួនជាមួយនឹងការការពារដ៏រឹងមាំ និងបន្តធ្វើជាដៃគូរដ៏ជិតស្និទ្ធរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក» ។

កោះតៃវ៉ាន់តែងតែត្អូញត្អែរពីសកកម្មភាពម្តងហើយម្តងទៀតដោយកងកម្លាំងអាកាសរបស់ចិននៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ដែលជាផ្នែកមួយនៃអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការដាក់សម្ពាធលើទីក្រុងតៃប៉ិឱ្យ។

សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់ខ្លួន។ ហើយអាមេរិកកំពុងជំរុញតៃវ៉ាន់ឱ្យធ្វើទំនើបកម្មយោធារបស់ខ្លួនផងដែរ ដែលសកម្មភាពនេះតែងតែធ្វើឱ្យប្រទេសចិនខឹង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក