ប៉េកាំង៖ កីឡាការីចិន Eileen Gu បានប្រើក្បាច់ពិសេសក្នុងវិញ្ញាជិះស្គីទឹកកក ជាលើកដំបូង ហើយបានក្លាយជាម្ចាស់ជើងឯកកីឡាអូឡាំពិកក្នុងប្រភេទវិញ្ញាសារ Free ski Big Air ដំបូងគេនៅក្នុងការប្រកួតកីឡារដូវរងាក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
ក្នុងការប្រកួតនេះ Eileen Gu បានទម្លាក់កីឡាការីបារាំង Ledeux ដោយទទួលក្នុងពិន្ទុ ១៨៨,២៥ ខណៈមេដាយសំរិទ្ធបានទៅលើកីឡាការនីស្វីស Mathilde Gremaud។
Eileen Gu កើត និងធំធាត់នៅរដ្ឋកាលីហ្វ័រញ៉ាអាមេរិក ប៉ុន្តែនាងបានសម្រេចចិត្ត ប្រកួតតំណាងឱ្យប្រទេសចិន ដែលបានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិសម្រាប់ការសម្រេចចិត្តរបស់នាងក្នុងឆ្នាំ២០១៩ ដើម្បីតំណាងឱ្យមាតុភូមិកំណើតរបស់ម្តាយនាង។
Yan Gu ម្តាយរបស់ Eileen កើតនៅទីក្រុងសៀងហៃ និងធំធាត់នៅទីក្រុងប៉េកាំង។ គាត់បានធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិកប្រហែល ៣០ឆ្នាំមុនដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រហើយបានតាំងលំនៅនៅទីក្រុង San Francisco។
Eileen Gu ជាតារាវ័យជំទង់ដែលកំពុងកើនឡើងប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក បានក្លាយជាអ្នកជិះស្គីសេរីដែលលេចធ្លោ និងជាតារាបង្ហាញម៉ូដដ៏លេចធ្លោម្នាក់ផងដែរ៕