ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សនយោបាយនៅហ្វីលីពីនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត

ម៉ានីល៖ យុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសហ្វីលីពីនបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វី Ferdinand Marcos ជាអ្នកចាប់ផ្ដើមមុនគេ។

ជាង៣៥ឆ្នាំបន្ទាប់ពីប្រទេសនេះបានងើបចេញពីរបបផ្តាច់ការរបស់ឪពុកគាត់ ការស្ទង់មតិបានបង្ហាញថា Ferdinand Marcos Jr កំពុងឆ្ពោះទៅរកជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតថ្ងៃទី៩ ខែឧសភា ខាងមុខនេះ។

ទន្ទឹមនឹងមានការគាំទ្រនោះបេក្ខជនអនុប្រធានាធិបតី Sara Duterte និងលោក Marcos Jr បានប្តេជ្ញាថានឹងបង្រួបបង្រួមប្រទេសឡើងវិញ។

លោក Marcos Jr បានប្រាប់ទូរទស្សន៍ GMA កាលពីថ្ងៃសៅរ៍ថា៖ «នេះមិនមែនជាពេលវេលា និងទីកន្លែងដែលត្រូវជជែកគ្នាអំពីប្រវត្តិសាស្រ្តរបស់ប្រទេសហ្វីលីពីននោះទេ។យើងត្រូវពិភាក្សា និងពិភាក្សាពីអ្វីដែលយើងត្រូវធ្វើនៅប៉ុន្មានឆ្នាំខាងមុខ ដើម្បីផ្តល់ការងារជូនប្រជាជនវិញ»។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៃប្រទេសភីលីពីនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ខាងមុខនេះ ដោយមានបេក្ខភាពប្រជែងដំណែងប្រធានាធីបតីមកពីគណបក្សនយោបាយចំនួន៦ ក្នុងនោះរួមាន លោក Leody de Guzman លោក Panfilo Lacson លោក Bongbong Marcos អតីតកីឡាករប្រដាល់ Manny Pacquiao លោក Isko Moreno និងលោកស្រី Leni Robredo៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក