BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០២ករណីថ្មី (ឆ្លងថ្មីសហគមន៍៨៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៥ករណី ខណៈអ្នកជំងឺ ៧៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២១,៩៨៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៨,២៨៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៤២១ករណី និងឆ្លងសរុបក្នុងសហគមន៍ ៩៧៨ករណី(ជាប្រភេទអូមីក្រុង) ៕